ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខ ចុះពិនិត្យផលប៉ះពាល់ដល់គំរោងស្ថាបនាប្រទ្បាយដេីមស្លែង ខណ្ឌសែនសុខ ព្រំប្រទល់ជាមួយខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ និងមន្រ្តីជំនាញ ចូលរួមជាមួយក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យផលប៉ះពាល់ដល់គំរោងស្ថាបនាប្រទ្បាយដេីមស្លែង ខណ្ឌសែនសុខ ព្រំប្រទល់ជាមួយខណ្ឌមានជ័យ ដែលជាការចំបងក្នុងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងមន្រ្តីជំនាញ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ចូលរួមជាមួយក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យផលប៉ះពាល់ដល់គំរោងស្ថាបនាប្រទ្បាយដេីមស្លែង ខណ្ឌសែនសុខ ព្រំប្រទល់ជាមួយខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចូលរួមចុះត្រួតពិនិត្យខាងលើនេះ ដើម្បីអោយដំណើរការស្ថាបនាបានឆាប់រួចរាល់ ទៅតាមការគ្រោងទុក និងសម្រួលរំដោះទឹក អោយហូរបានទាន់ពេលវេលា ចេញពីតំបន់ផ្នែកខាងលិចរាជធានីភ្នំពេញ៕ដោយ៖ ច័ន្ទលីហ្សា


ចែករំលែក៖