ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុយអ៊ែតផ្ដល់​ថវិកាបដិភាគ ៣,៣៤ លាន​ដុល្លារ​អាម៉េរិក ដើម្បី គាំទ្រ​ដល់​ការអនុវត្តកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួល អាកាសធាតុ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ​លោក ប្យ៊​ន ហេ​ក​ម៉ាកឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២០នេះថាស៊ុយអែត និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ចុះហត្ថលេខា​រួមគ្នា​លើ កិច្ចព្រមព្រៀង​ផ្ដល់​ថវិកា បដិភាគ​ចំនួន ៣,៣៤ លាន​ដុល្លារ​អាមេរិក ដើម្បី គាំទ្រ​ដល់​ការអនុវត្ត កម្មវិធី សម្ព័ន្ធភាព​ប្រែប្រួល អាកាសធាតុ​កម្ពុជា (CCCA) ឆ្នាំ​២០២០-២០២២​។

​កម្មវិធី CCCA ថ្មី​នេះ​នឹង ផ្ដល់ ការគាំទ្រ សំខាន់ និង​ជួយ​ធានា​នូវ​ការអភិវឌ្ឍប្រកបដោយចីរភាព ភាព​ធន់ និង​ផ្ដល់​ប្រយោជន៍​ដល់ ក្រុម​ងាយ​រងគ្រោះ​ជាងគេ​បង្អស់​នៅក្នុង​សង្គម​។
កម្មវិធី CCCA គឺជា​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​គំរូ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា អនុវត្ត​រួមគ្នា ដោយ UNDP និង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (​ក​.​ជ​.​អ​.​ច​)​។ កម្មវិធី​នេះ សហការ​ជាមួយ​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថាប័ន អប់រំ និង​វិស័យ ឯកជន ដើម្បី​ឆ្លើយតប ចំពោះ​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​ការ ប្រែប្រួល អាកាសធាតុ​នៅ​កម្ពុជា​ចាប់ តាំង ពី​ឆ្នាំ​២០០៩​មក ដោយ​បានទទួល​ការគាំទ្រ ផ្នែក ហិរញ្ញវត្ថុ​ពី​ប្រទេស​ស៊ុយអែត សហភាព​អឺរ៉ុប និង UNDP​។ នេះ​ជា​ដំណាក់កាល​ទី​៣ នៃ​ការអនុវត្ត​នូវ​កម្មវិធី សម្ព័ន្ធភាព​ប្រែប្រួល អាកាសធាតុ​កម្ពុជា​។​
​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ សកម្មភាព​របស់​កម្ម​វិធី​ប្រែប្រួល​អាកាសធាតុ​បានក្លាយ​ជា ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ អភិវឌ្ឍ របស់​ប្រទេស​កម្ពុជា​។
កម្មវិធី CCCA បានផ្ដល់​ការគាំទ្រ​ដល់​ការដាក់បញ្ចូល ចំណុច​គោលដៅ​ស្ដីពី​ការ បន្ស៊ាំ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ទៅ ក្នុង​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ គោលនយោបាយ​ថវិកា និង​កម្មវិធី តាម​វិស័យ​សំខាន់ៗ​។ កម្មវិធី​ផ្ដល់ជំនួយ ខ្នាតតូច​របស់​CCCA បានផ្ដល់​ឱកាស ឱ្យ ស្ថាប័ន​រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល សាកលវិទ្យាល័យ និង​ដៃគូ វិស័យ ឯកជន​ជាច្រើន បានធ្វើ​តេស្ត​សាកល្បង​លើ​វិធីសាស្ត្រ បន្ស៊ាំ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​កៀរគរ ធនធាន​ហិរញ្ញប្បទាន​សម្រាប់ អនុវត្ត គំនិត​ផ្ដួចផ្ដើម​ជោគជ័យ​នានា​។​

​លោក ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត ប្រចាំ កម្ពុជា​មានប្រសាសន៍ថា​៖ «​ការប្រែប្រួល​អាកាសធាតុ គឺជា​ការ គំរាមកំហែង​ដែល​កំពុងតែ​កើតមាន ហើយ​ទាមទារ ឱ្យមាន​ការចាត់ វិធានការ​ប្រកបដោយ មហិច្ឆតា​ឱ្យ បាន​លឿន​ដើម្បី​ដោះស្រាយ​។ កម្មវិធី CCCA ផ្ដល់​លទ្ធភាព ឱ្យ​តួអង្គ​សំខាន់ៗ​នៅ​កម្ពុជា​ធ្វើ​សកម្មភាព បន្ថែម​ដើម្បី​ការពារ បរិស្ថាន កាត់បន្ថយ ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ ស៊ុយអែត គាំទ្រ ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នេះ​។​»

​ក្នុងដំណាក់កាល​ថ្មី​នេះ ការគាំទ្រ របស​ស៊ុយអែត គួបផ្សំ​នឹង​ថវិកា បដិភាគ ៦ លាន​អឺរ៉ូ ពី​សហភាព​អឺរ៉ុប ដែល​ត្រូវបាន ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៩ និង ០,៥ លាន​ដុ​លា្ល​រ​អាម៉េរិកចពី UNDP នឹង​ផ្ដោតលើ​ការ អនុវត្ត ឱ្យកាន់តែ​ស៊ីជម្រៅ ចំពោះ​សកម្មភាព​បរិស្ថាន​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន​៥ រួមមាន វិស័យ​ថាមពល សាធារណការ និង​ដឹកជញ្ជូន អភិវឌ្ឍ​ន៍ជនបទ បរិស្ថាន និង​អប់រំ​។

​កម្មវិធី CCCA-3 ក៏ មាន បញ្ចូល កម្មវិធី​ផ្ដល់ជំនួយសម្រាប់ គម្រោង បន្ស៊ាំ និង​កាត់បន្ថយ ការប្រែប្រួល អាកាសធាតុ​ដែលមាន​លក្ខណៈ​នវានុវត្តន៍ ផ្ដល់ ជំនួយ បច្ចេកទេស​ដល់ ក​.​ជ​.​អ​.​ច សម្រាប់​ការសម្របសម្រួល ជារួម​លើ​ការឆ្លើយតប​ចំពោះ​ការ ប្រែប្រួល​អាកាសធាតុ ភាពជា​ដៃគូ​ក្នុង ការស្រាវជ្រាវ​ដើម្បី​ពង្រឹង ទិន្នន័យ និង​ចំណេះដឹង អំពី ការប្រែប្រួល អាកាសធាតុ​នៅ​កម្ពុជា​។​
ជាមួយគ្នានេះដែរលោក Nick Beresford អ្នកតំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា​៖ «​ខណៈដែល យើងទាំងអស់គ្នា ទូទាំង​សកលលោក​កំពុង​ទទួលរង​ការ វាយប្រហារ ពេញទំហឹង ពី​ការ​រាតត្បាត ជាស​កល​នៃ​វីរុស​កូ​រ៉ូ​ណា យើង​ចាំបាច់​ត្រូវ ធានាថា​ការវិនិយោគ​របស់​យើង នឹង​ជួយធ្វើ​ឲ្យ​ពិភព លោក កាន់​តែមាន​ភាពស្រស់ស្អាត និង​កាន់​តែមាន​សុវត្ថិភាព សម្រាប់ គ្រប់គ្នា​។ ដោយមាន​ការ គាំទ្រ​ពី​ប្រទេស​ស៊ុយអែត សហភាព​អឺរ៉ុប និង UNDP កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា ផ្ដល់នូវ វិធីសាស្ត្រ មួយ​សម្រាប់ កសាង និង​ស្ដារ ឡើង វិញ ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ យើង​អាច​ប្រើប្រាស់​កាលានុវត្តភាព នានា​ដែល​មាននៅ ក្នុងអំឡុងពេល​ដែលមាន​វិបត្តិ​បែបនេះ ដើម្បី​ជួយ​ឱ្យ​ការវិនិយោគ​របស់​រាជ​រដ្ឋាភិបាល កាន់តែ​មានលទ្ធភាព​បង្កើន​ភាព ធន់​ទៅនឹង​កត្តា អាកាសធាតុ ព្រមទាំង​ជួយ​ជំរុញ ការវិនិយោគ​វិស័យ​ឯកជន​ដែល​គិតគូរ ពី​បរិស្ថាន និង​មាន​ភាព​ធន់​។

​យើង​សូម​ថ្លែងអំណរគុណ​ដល់​ប្រទេស​ស៊ុយអែត ដែល បាន បន្ត​ផ្ដល់ ការគាំទ្រ យ៉ាង​មុតមាំ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​កសាង នូវ​អនាគតកាន់តែស្រស់បំព្រង មាន​ផាសុកភាព និង​សុវត្ថិភាព​សម្រាប់សហគមន៍នានានៅក្នុងប្រទេសកម្ពុជា៕ដោយ÷ ប្រាថ្នា


ចែករំលែក៖