ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធនធានទឹក អបអរសាទរចំពោះសម្ដេច​ចៅហ្វាវាំង ខណៈប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមពីផ្លូវ២០០៤ មកជាមហាវិថីសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន​ធានទឹក និងឧតុនិយម បានចុះហត្ថលេខាលើលិខិតមួយច្បាប់ដោយបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រី​រាជការគ្រប់លំដាប់ថ្នាក់​ នៃក្រសួងធនធានទឹក និងឧតុនិយម និងក្នុងនាមលោកផ្ទាល់ មាន សេចក្តីរំភើប​រីករាយ និងចូលរួមអបអរសាទរចំពោះ សម្ដេចចៅហ្វាវាំង ដែលត្រូវបានសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យសាលារាជធានី​ភ្នំពេញប្រសិទ្ធនាមផ្លូវ ២០០៤ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជា ” មហាវិថី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ” ។

ខ្លឹមសារលិខិតរបស់លោករដ្ឋមន្ត្រី លឹម គានហាន បញ្ជ្ាក់ទៀតថា ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម មានមោទនភាពយ៉ាងក្រៃលែង ចំពោះការសម្រេច​របស់រាជរដ្ឋាភិបាល ដែលនេះជា​សក្ខីភាពមួយបង្ហាញឲ្យឃើញ អំពីការខិតខំប្រឹងប្រែង​បំពេញ​ភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងការលះបង់គ្រប់បែបយ៉ាងបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្វាយ សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ លោក លឹម គានហោ និងមន្ត្រីនៃក្រសួងធនធានទឹកទាំងអស់គ្នា សូមអនុញ្ញាតគោរពជូនពរ សិរីសួស្តី ជូនចំពោះ សម្ដេចចៅហ្វាវាំង និង លោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅប្រស ចៅស្រី ជាទី ស្រលាញ់របស់ សម្តេច សូមមានជន្មាយុ យឺនយូរ កំលាំង​ពលំមាំមួន និងសូមជួបប្រទះតែនឹង ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ និងសូមសម្រេចបាននូវ ជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ៕ ដោយ ៖ សុខ ខេមរា


ចែករំលែក៖