ប្រទេសអង់គ្លេស៖ អង្គការក្រៅរដ្ឋាភិបាល នៅអង់គ្លេស ជឿជាក់ថា សត្វសុនខ អាចហិតក្លិនដឹងអ្នកណាអ្នកមានផ្ទុក កូវីដ១៩ដែរឬទេ ប៉ុន្តែការហ្វឹកហាត់ អាចនឹងត្រូវអូសបន្លាយរយៈពេលពី ៦សប្តាហ៍ ឬ ៦ដល់៨ខែ ។ ប្រសិនបើការហ្វឹកហាត់បានជោគជ័យ និងជួយដល់ក្រុមគ្រូពេទ្យ នៅតាមអាកាសយានដ្ឋាន និង ព្រំដែនត្រួតពិនិត្យដឹងថាអ្នកណាបានឆ្លងកូវីដ ដោយមិនចាំបាច់ធ្វើតេស្តចំណាយពេលយូឡើយ។
ប៉ុន្តែអ្វីដែលជាផលលំបាកនោះ តើសត្វសុនខ អាចប្រឈមនិងការឆ្លងកូវីដ១៩ ដោយសារតែវីរុសនេះ បានឆ្លងដល់ សត្វស្វា ខ្លា តោ និងឆ្មាផងដែរ បុន្តែសត្វទាំងនោះមានធាតុស៊ាំ ក្នុងរាងកាយ ក្រោយការឆ្លងប៉ុន្មានថ្ងៃគឺជាវិញដូចដើម។
សារព័ត៌មាន Metro បានដកស្រង់សម្តី ប្រធាន អង្គការមនុស្សធម៌ Medical Detection Dogs មានទីតាំងនៅប្រទេសអង់គ្លេស បានលើកឡើងថា«អំពីទ្រឹស្តី យើងខ្ញុំប្រាកដថាសត្វសុនខ នឹងហិតក្លិន ដឹងពីអ្នកឆ្លងកូវីដ ប៉ុន្តែផលលំបាករបស់យើង នាពេលនេះគឺ ពិបាកក្នុងការយកវីរុសកូវីដមកហ្វិកហាត់ដល់សត្វសុនខទាំងនោះ»។
ក្រុមអ្នកជំនាញរបស់ Medical Detection Dogs ធ្លាប់បានហ្វឹកហាត់ដោយជោគជ័យ ដល់សត្វសុនខក្នុងការហិតក្លិនដឹងអ្នកមានជំងឺមហារីក ជំងឺ Parkinson ឬ ជំងឺគ្រុនចាញ់…។នៅពេលនេះ អង្គការ Medical Detection Dogsកំពុងតែសហការជាមួយ មហាវិទ្យាល័យវេជ្ជសាស្ត្រ Durham ទីក្រុងឡុងដុងដ៏ ដើម្បីស្រាវជ្រាវ ពីករណីខាងលើ។នៅពេលនេះ សត្វសុនខ៦ក្បាលត្រូវបានជ្រើសរើសដើម្បីហ្វិកហាត់ មានឈ្មោះ Norman, Digby, Storm, Star, Jasper និង Asher៕ដោយ៖ធី រីណា