មេទ័ពអុីរ៉ង់ បានព្រមានតបតអាមរិកវិញថា នឹងវាយប្រហារកម្ទេចនាវាចម្បាំងអាមេរិក នៅតំបន់ឈូងសមុទ្រប្រសិនបើ នាវាអាមេរិកទាំងនោះគំរាមកំហែងដល់ទាហានអុីរ៉ង់ ។
ការព្រមានខាងលើ របស់មេទ័ពអុីរ៉ង់ កើតឡើងក្រោយពេលប្រធានាធិបតីលោកត្រាំបានបញ្ជាឲ្យទាហានជើងទឹកអាមេរិក បាញ់កម្ទេច នាវាចម្បាំងល្បឿនលឿនរបស់អុីរ៉ង់។
សារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា បានដកស្រង់សម្តីមេទ័ព អុីរ៉ង់ លោក Hossein Salami បានបញ្ជាក់ថា នាវាចម្បាំងរបស់អាមេរិក នៅក្នុងតំបន់ ប្រសិនគំរាមកំហែង ឬផ្ទុះអាវុធ មកលើនាវារបស់អុីរ៉ង់នោះ។
លោក Hossein Salami បានបានប្រកាសថា«ខ្ញុំបានចេញបញ្ជាឲ្យកម្លាំងទាហាន ជើងទឹក បាញ់កម្ទេចនាវាចម្បំាងអាមេរិក ដែលបានគំរាមកំហែងដល់នាវាចម្បាំងរបស់អុីរ៉ង់។ សន្តិសុខសុវត្ថិភាពនៅឈូងសមុទ្រពែក្សជាអាទិភាពរបស់ទាហានអុីរ៉ង់។ទាំងនោះជាការព្រមានតបតប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យទាហាន ជើងទឹកអាមេរិកបាញ់កម្ទេច នាវាអុីរ៉ង់ដែលគំរាមកំហែងដល់នាវាចម្បាំងអាមេរិក។ មេទ័ពអុីរ៉ង់ បានបញ្ជាក់ទៀតថា«ជនជាតិអាមេរិកបានដឹងយ៉ាងច្បាស់ហើយពីសមត្ថភាពរបស់កម្លាំងទាហានអុីរ៉ង់ ពីអតីតកាល ។ អាមេរិកគួតែទទួលបានបទពិសោធ នៅរឿងនោះ៕ដោយ៖ធី រីណា