ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១១ឆ្នាំបបួលក្មេងស្រីអាយុ ៥ឆ្នាំ ធ្វើប្ដីប្រពន្ធ ក្រោយដឹងរឿងម្ដាយក្មេងស្រីប្ដឹងប៉ូលីស

ចែករំលែក៖

កណ្ដាល៖ក្មេងប្រុសអាយុ១១ឆ្នាំបបួលក្មេងស្រីអាយុ ៥ឆ្នាំ ធ្វើប្ដីប្រពន្ធ ក្រោយដឹងរឿងម្ដាយក្មេងស្រីប្ដឹងប៉ូលីសឃាត់ខ្លួន ទារសំណង១០លានរៀល ។

ករណីនេះកើតហេតុថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០២០​វេលាម៉ោង ១០:២០នាទី​ព្រឹក នៅចំណុច ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្មេងស្រីរងគ្រោះ ឈ្មោះ​ ដ ស ជ ភេទស្រី អាយុ០៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក​ឪពុកម្ដាយ,នៅភូមិទឹកជា,ឃុំពើក,ស្រុកអង្គស្នួល​,ខេត្តកណ្តាល។

ជនល្មើសជាអានីតិជន ឈ្មោះ​ អុល រីន ហៅអាក្របី ភេទប្រុស​ អាយុ១១ឆ្នាំ​ ជនជាតិខ្មែរ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដូចគ្នា ។
តាមការបញ្ជាក់ឲ្យដឹងម្ដាយជនរងគ្រោះ កាលពីថ្ងៃទី២៣មេសានេះថា នៅមុនពេលកើតហេតុជនរង គ្រោះបានទៅលេងផ្ទះមីងបង្កើតនៅខាងក្រោយផ្ទះរបស់ខ្លួន​ បន្ទាប់មកម្ដាយក៏បានហៅជនរងគ្រោះមកងូតទឹក​ ពេលដែលស្រាតខោអាវងូតទឹក​ ម្ដាយក៏ឃើញប្រដាប់ភេទរបស់ជនរងគ្រោះក្រហមខ្លាំងក៏សួរថា កើតអី​នឹងកូន ជនរងគ្រោះបានប្រាប់ថាជនសង្ស័យរំលោភ​ ។ ភ្លាមនោះ ខ្ញុំក៏បានហៅជនសង្ស័យមក សួរ នាំប៉ុន្ដែជនសង្ស័យបានបដិសេធ ម្ដាយជនរង គ្រោះបាននិយាយបំភយ័ម្ដងទៀតថាបើ ហែងមិនប្រាប់អោយត្រង់ទេ អញនិងឌុបហែងទៅពេទ្យអោយពេទ្យពិនិត្យមើល ទេីបជនសង្សយ័ព្រមសារភាពថាគេពិត ជាបានរំលោភលើជនរងគ្រោះពិតប្រាកដមែន។
បន្ទាប់មក ខ្ញុំក៏បាននាំយកជនរងគ្រោះទៅ មន្ទីរ ពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីធ្វើពិនិត្យកោសល្យវិច្ចយ័​ និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញ ស្រុក​ កំពុងកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅតុលាការហើយ ៕ដោយ៖ស.រ.ត


ចែករំលែក៖