ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការប្រកាសពីការកំណត់ប្រភេទយានជំនិះជាសម្បត្តិ​រដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុង​គោលបំណង​គ្រប់គ្រង​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ​របស់​ក្រសួង ស្ថាប័ន ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​សិទ្ធិ​ជា​កម្មសិទ្ធិ​លើ​យានយន្ត​របស់​ក្រសួង និង​ស្ថាប័ន​នោះ​ ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ស្តីពី​ការកំណត់​ប្រភេទ​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ​របស់​ក្រសួង ស្ថាប័ន​នីមួយៗ ។
​ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសថាមាន​វិសាលភាព​អនុវត្ត​ចំពោះ​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់ និង​ស្លាកលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋរបស់​ក្រសួង ស្ថាប័ន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
នេះបើយោងតាមប្រកាសចុះថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២០​។​
​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បាន​បន្តថា ប្រភេទ​លេខ​សម្គាល់​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ ត្រូវបាន​បែងចែក​ឲ្យ​ក្រសួង ស្ថាប័ន តាម​លេខ​រៀង​បន្តបន្ទាប់​ដូចតទៅៈ​
១. រដ្ឋ ០១.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។​
២. រដ្ឋ ០២.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។​
៣. រដ្ឋ ០៣.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។​
៤. រដ្ឋ ០៤.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
៥. រដ្ឋ ០៥.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​
៦. រដ្ឋ ០៦.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​
៧. រដ្ឋ ០៧.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងមហាផ្ទៃ​
៨. រដ្ឋ ០៨.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​
៩. រដ្ឋ ០៩.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​
១០. រដ្ឋ ១០.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថិ​។​
១១. រដ្ឋ ១១.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​ព័​ត៍​មាន​
១២. រដ្ឋ ១២.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងសុខាភិបាល​
១៣. រដ្ឋ ១៣.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​។​
១៤. រដ្ឋ ១៤.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងផែនការ​
១៥. រដ្ឋ ១៥.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងពាណិជ្ជកម្ម​
១៦. រដ្ឋ ១៦.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
១៧. រដ្ឋ ១៧.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​កិ​សកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
១៨. រដ្ឋ ១៨.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
១៩. រដ្ឋ ១៩.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងបរិស្ថាន​
២០. រដ្ឋ ២០.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​អភិវឌ្ឍន៍ និង​ជនបទ​។​
២១. រដ្ឋ ២១.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​
២២. រដ្ឋ ២២.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​
២៣. រដ្ឋ ២៣.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​ធម្មការ និង​សាសនា​។​
២៤. រដ្ឋ ២៤.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​កិច្ចការនារី​
២៥. រដ្ឋ ២៥.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
២៦. រដ្ឋ ២៦.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងយុត្តិធម៌​
២៧. រដ្ឋ ២៧.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​ទេ​ចរណ៍​
២៨. រដ្ឋ ២៨.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
២៩. រដ្ឋ ២៩.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
៣០. រដ្ឋ ៣០.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួងព្រះបរមរាជវាំង​។​
៣១. រដ្ឋ ៣១.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​មុខងារសាធារណៈ​។​
៣២. រដ្ឋ ៣២.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​។​
៣៣. រដ្ឋ ៣៣.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។


៣៤. រដ្ឋ ៣៤.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​
៣៥. រដ្ឋ ៣៥.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​
៣៦. រដ្ឋ ៣៦.២.០០០១ សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ ដែល​ប្រើប្រាស់​ដោយ​អង្គការ​របស់​ជាតិ​។​
​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ផ្លាកលេខ​សម្គាល់​យានជំនិះ​របស់​អគ្គលេខា​ធិ​ការដ្ឋាន សាលា​រាជធានី ខេត្ត និង​សហគ្រាស​សាធារណៈ ដែល​ស្ថិតក្រោម​ឱវាទ​របស់​ក្រសួង ស្ថាប័ន​ណាមួយ ត្រូវ​ប្រើប្រាស់​ប្រភេទ​លេខ​សម្គាល់​យានជំនិះ​របស់​ក្រសួង ស្ថាប័ន​នោះ​។ ការចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ ត្រូវ​បង់ក​ម្រៃ​សេវាសាធារណៈ​តាម​ការកំណត់​ក្នុង​ប្រកាស​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕ដោយ÷ប្រាថ្នា


ចែករំលែក៖