ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ប្រទះឃើញកាំភ្លើងខ្លី ១ដើម កប់នៅលើឆ្នេរខ្សាច់សមុទ្រ ឆ្នេរអូរត្រេះចាស់ ក្នុង ភូមិ០៦ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ ក៏នាំគ្នាមករាយការណ៍មកសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះពិនិត្យ ហើយបានទទួលយកកាំភ្លើងខ្លី០១ដើមនេះ ម៉ាក SIG SAUER គ្មានបង់ គ្មានគ្រាប់ (សភាពចាស់) ពីប្រជាពលរដ្ឋ យកមករក្សាទុក។
បច្ចុប្បន្ន កាំភ្លើងនេះរក្សាទុកនៅការិយាល័យបទល្មើសព្រហ្មទណ្ឌ ដើម្បីស្រាវជ្រាវបន្ត៕ដោយ៖ ហេង សូរិយា