ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនចំនួន៥នាក់បានពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន ជូន​​ជ័យ​លាភី​គ្រូ​បង្រៀន​ល្អ

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួប​សំណេះ​សំណាល ព្រមទាំង​ប្រគល់​ពាន​រង្វាន់​​គ្រូ​បង្រៀន​ល្អ​ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​លោក​គ្រូ-អ្នក​គ្រូ​ចំនួន​០៥​នាក់ ដែល​​បាន​ខិត​ខំ​ប្រឹងប្រែង​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ​ ជា​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​នៅ​កម្ពុជា។

គ្រូ​បង្រៀន​ល្អ​ម្នាក់​ៗ ទទួល​បាន​ពាន១ ប្រកាស​ណីយបត្រ ​ព្រមទាំង​ថវិកា ទៅ​តាម​ចំណាត់​ថ្នាក់​ដូច​ខាង​ក្រោម៖

– ចំណាត់​ថ្នាក់​លេខ​១ ទឹក​ប្រាក់​ចំនួន៥​លាន​រៀល
– ចំណាត់ថ្នាក់លេខ២ ទឹក​ប្រាក់​ចំនួន ៤​លាន​រៀល
– ចំណាត់​ថ្នាក់​លេខ​៣ ទឹក​ប្រាក់​ចំនួន ៣​លាន​រៀល
– ចំណាត់​ថ្នាក់​លេខ​៤ ទឹក​ប្រាក់​ចំនួន ៣​លានរៀល
– ចំណាត់​ថ្នាក់​លេខ​៥ ទឹក​ប្រាក់​ចំនួន ៣​លាន​រៀល។

ដោយ​ឡែក​ម្ចាស់​ជ័យ​លាភី​នាយក​សាលា​ល្អ គ្រូ​បង្រៀន​ល្អ គ្រូ​បង្រៀន​ថ្នាក់​ទី​១ ទី​២ ទី​៣ ភាសាខ្មែរ និង​គណិតវិទ្យា និង​សាលារៀន​ស្អាត​ចំនួន ១៨ រូប/​អង្គភាព​ទៀត នឹង​ត្រូវ​ប្រគល់​​ពាន​រង្វាន់​ជូន​ពេល​ក្រោយ​ទៀត។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាពលោក ​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ សូម​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​១​ផង​ដែរ ដែល​លោក​គ្រូ​អ្នក​គ្រូ បាន​ចូលរួម​ថត​វីដេអូ​មេរៀន​ បម្រើ​ដល់​កម្មវិធី​សិក្សា​ពី​ចម្ងាយ និង​តាម​អេឡិចត្រូនិក ខណៈ​សាលា​រៀន​ត្រូវ​បាន​បិទ​ទ្វារ​មួយ​រយៈ ដោយ​សារ​ជំងឺ​កូវីដ-១៩៕ សហការី


ចែករំលែក៖