ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំនោះ តារាចម្រៀងវ៉ាន់ នីឡា បានលេចមុខជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ បាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំនោះ តារាចម្រៀង វ៉ាន់ នីឡា បានលេចមុខជាថ្មីហើយជាមួយបទចម្រៀងថ្មីបទ «បេះដូងវីរជនអាវស»

ក្រោយជួបរឿងអាស្រូវស្នេហា រុញច្រានឲ្យតារាចម្រៀង កញ្ញា វ៉ាន់ នីឡា ចេញឆ្ងាយពីសិល្បៈចាប់តាំងពីបងប្រុសនាងលោក សុខ ជំនោចេញពីផលិតកម្មហង្សមាសមក តារាស្រីរូបនេះកាន់តែបាត់បង់ឱកាសចេញបទចម្រៀងថ្មី ហើយក្រោយពីជួបរឿងអាស្រូវព្រោះអតីសង្សារលួចបង្ហោះរូបថតនោះកាន់តែធ្វើឲ្យឱកាសចេញមុខចំរៀងរបស់នាងកាន់តែខើច។ នាងទំនងជាដើរចេញពីផលិតកម្ម Pleng Record នោះហើយ ហើយក៏បាត់មុខពីសិល្បៈជាយូរមកដែរ។ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីក្រោយពីតារាស្រីរូបនេះបង្ហាញមុខច្រៀងបទចម្រៀងស្តីអំពីទឹកចិត្តគ្រូពេទ្យកម្ពុជា គឺបទ«បេះដូងវីរជនអាវស» ដែលធ្វើឲ្យអ្នកស្តាប់ពេញចិត្តយ៉ាងខ្លាំង។ រូបសម្រស់ និងសំនៀងមិនប្រែប្រួល។ ការដែលនាងទទួលបានឱកាសនេះត្រូវបានគេបញ្ជាក់ថា បទដែលនាងច្រៀងគឺនិពន្ធ ឡើងដោយបងប្រុសបង្កើតរបស់នាងគឺលោក សុខ ជំនោ ដែលស្ថិតក្រោមការផលិតឡើងដោយ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេ​ចតេជោ (TYDA), ដឹកនាំផលិត និងនិពន្ធទំនុកច្រៀងដោយលោក សុខ ជំនោរ, និពន្ធបទភ្លេងដោយក្រុម ចចកសមុទ្រ

អ្នកគាំទ្រនាងរំពឹងថានាងនឹងទទួលបានការលើកទឹកចិត្តថ្មីបន្ថែម និងឱកាសវិលរកការងារសិល្បៈជាថ្មីក្រោយពីបាត់មុខក្នុងការងារសិល្បៈជាយូរមកហើយនោះ៕ ដោយ វឌ្ឍនា


ចែករំលែក៖