ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធ​​បាល់ទាត់​ទ្វីប​អឺរ៉ុប ៖ លីកទាំងអស់ត្រូវលេងបញ្ចប់រដូវកាលនេះ

ចែករំលែក៖

សហព័ន្ធ​​បាល់ទាត់​ទ្វីប​អឺរ៉ុប​ (UEFA) បាន​ព្រមាន​សមាជិក​ទាំង៥៥ឲ្យលេងបញ្ចប់​រដូវ​កាលអំឡុង​ពេល​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ បើមិនដូច្នោះទេ UEFA នឹង​លុប​ឈ្មោះ​ចេញ​ពី​កម្មវិធី​បាល់ទាត់​

គណៈ​ប្រតិបត្តិ​ UEFA បាន​សរសេរ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​សមាជិក​ទាំង​អស់ថា ខ្លួន​រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ដក​ឈ្មោះ​សមាជិក​ ដែល​ជា​សមាគម​បាល់ទាត់​តាម​ប្រទេស ឬ ដែនដី​ណា​មួយ​នៅ​អឺរ៉ុប ចេញ​ពី​កម្មវិធី​ UEFA ប្រសិន​បើ​មិន​លេង​បញ្ចប់​រដូវ​កាល២០១៩-២០២០ ឲ្យ​តាម​ពេល​វេលា​នោះ​ទេ។

UEFA បាន​លើកលែង​ចំនួន២ករណី ទីបម្រាម​ហាម​មិន​ឲ្យ​លេង​កីឡា​របស់​រដ្ឋាភិបាល​នីមួយៗ និងទីបញ្ហា​ហិរញ្ញវត្ថុ​របស់​លីកក្នុង​ការ​រៀបចំ​កម្មវិធី​ប្រកួត​របស់​ខ្លួន

រហូតមកដល់ពេលនេះមាន​ការ​ប្រកាស​របស់​លីកកំពូលៗ​បាល់ទាត់​មួយ​ចំនួន​ដូច​ជា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ អំពី​ការ​វិលត្រលប់​ក្នុង​ការ​ប្រកួត​ឡើង​វិញផងដែរ ៕ដោយ៖ភារៈ

 


ចែករំលែក៖