នាយកប្រតិបត្តិក្រុម Ferrari លោក McLaren បាននិយាយថា ក្រុមហ៊ុន Ferrari កំពុងរស់ជួបវិបត្តិថវិកា ដោយសារតែផែនការប្រឆាំងនឹងជំងឺរាតត្បាតកូរ៉ូណាមានទំហំធំ ហើយមិនបានកើនថវិកាក្នុងអំឡុងពេល៥ខែចុងក្រោយនេះ។
ស្ថិតក្នុងស្ថានការណ៍នេះក្រុមហ៊ុនចាំបាច់ត្រូវការកាត់បន្ថយចំណាយដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ល្បីល្បាញមួយគឺ Formula 1 មិនបាន។
សហនាយកប្រតិបត្តិក្រុមហ៊ុនមួយទៀតគឺលោក Zak Brown បានច្រានចោលការអះអាងរបស់ប្រធានរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក ដែលថា Formula 1 មិនគួរមានប្រតិកម្មភ្លាមៗចំពោះវិបត្តិជំងឺកូរ៉ូណានេះទេ។ លោកបន្តថា“ខ្ញុំស្ទើរតែបាត់បង់នូវអ្វីដែលត្រូវនិយាយ។ យើងកំពុងឆ្លងកាត់វិបត្តដ៏ធំបំផុតដែលពិភពលោកបានឃើញ។ កុំប្រញាប់ដោះស្រាយនូវអ្វីដែលកំពុងកើតឡើងគឺជាកំហុសដ៏ធ្ងន់ធ្ងររបស់យើង” ។
ការប្រកួតប្រណាំងរថយន្តលំដាប់ពិភពលោកត្រូវបានផ្អាកដូចកីឡាផ្សេងៗទៀតដែរ ដោយសារតែវិបត្តិរីរុសកូរ៉ូណា។ កាលពីចុងខែមីនា គណៈកម្មការរៀបចំការប្រកួតប្រណាំងរថយន្តគ្រោងនឹងរៀបចំការប្រកួតដោយគ្មានអ្នកគាំទ្រ ប៉ុន្តែគម្រោងនេះត្រូវបានលុបចោយដោយសារបញ្ហាហិរញ្ញវត្ថុ និងការរីករាលដាលកាន់តែខ្លាំងនៃវីរុសកូរ៉ូណាក្នុងប្រទេសនៅទ្វីបអឺរ៉ុប ៕ដោយ៖ភារៈ