ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកម៉ូតូរបួសធ្ងន់ ស្រាល៤នាក់នៅស្រុកម៉ាឡៃ

ចែករំលែក៖

 

 បន្ទាយមានជ័យ៖ មនុស្ស២នាក់បានរងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី២៤ខែមសាឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយម៉ូតូ១គ្រឿងបានបត់ចូលផ្ទះមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយបុកតែម្ដង ។ 

  នគរបាលបានឲ្យដឹងថា៖មុនដំបូងមានម៉ូតូ០១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ  គ្មានស្លាកលេខ បើកបរដោយឈ្មោះ អេង មុល ភេទប្រុស អាយុ៤២ឆ្នាំរស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(គ្មានមួកសុវត្ថភាព)បើកបរទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុមុខផ្ទះរបស់គាត់ក៏បានបត់ឆ្វេង ស្របពេលនោះស្រាប់តែមានម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខ បន្ទាយមានជ័យ  1S-5493  បើកបរដោឈ្មោះ វឿន វ៉ាត ភេទប្រុស អាយុ១៩ឆ្នាំនៅចំណុចកើតហេតុបើកក្នុងទិសដៅស្របគ្នានិងមានអ្នករួមដំណើរ០២នាក់(គ្មានមួកសុវត្ថភាពទាំងបី) ទៅបុកបណ្តាលអោយមានគ្រោះថ្នាក់តែម្តង បណ្តាលឈ្មោះអេង មុល ភេទប្រុស បើកម៉ូតូរបួសធ្ងន់និងឈ្មោះតួ អ៊ី ភេទប្រុសអាយុ២២ឆ្នាំ របួសធ្ងន់(អ្នករួមដំណើរជាមួយម៉ូតូហុងដាឌ្រីមរបួសធ្ងន់)ចំណែកអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមឈ្មោះ វឿន វ៉ាត និងអ្នករួមដំណើរម្នាក់ទៀតរបួសស្រាលឈ្មោះ ផុន រ៉ូប៉ឺត ភេទប្រុស របួសស្រាល។ 

 នគរបាលបានបញ្ជាក់ថា៖មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នេះ មកពីអ្នកបើកបរម៉ូតូវេវ នៅពេលប្តូគន្លងទិសដៅបត់ឆ្វេងមិនបានមើលក្រោយ ចំណែកអ្នកបើកបរម៉ូតូហុងដាមានល្បឿនលឿន ពេលជួបឧបសគ្គ ហ្វ្រាំងមិនទាន់កើតមានគ្រោះថ្នាក់តែម្តង។ចំពោះជនរងគ្រោះទាំង៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងម៉ូតូខូចទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បន្ទាប់នគរបាលជំនាញចរាចរណ៍វាស់វែងរួចរងចាំដោះស្រាយគ្នា ៕ នីម វណ្ណា


ចែករំលែក៖