ប្រទេសបារាំង៖ បើទោះបីរលកទីមួយ កំពុងស្រកចុះក៏ដោយក៏អាជ្ញាធរសុខាភិបាលប្រទេសបារាំង បាននិយាយថា ខ្លួនបានបង្កើនចំនួនគ្រែថែទាំយ៉ាងល្អិតល្អន់ទ្វេដង ដែលអាចទទួលអ្នកជំងឺបានដល់ជាង ១ ម៉ឺននាក់ ។ ខណៈដែលបារាំង កំពុងពន្យារបទបញ្ជាស្នាក់នៅក្នុងផ្ទះរហូតដល់ថ្ងៃទី ១១ ខែឧសភា ថែមទំាងត្រួតពិនិត្យម៉ត់ចត់ លើបណ្តាអគារសម្រាប់អង្គភាពថែទាំអ្នកជំងឺកូវីដ ដែលទើបនឹងសាងសង់ថ្មីៗរាប់ពាន់ ជាការត្រៀមទទួលករណីវីរុសឆ្លងលើកទី ២ដែលគេហៅថា មហារលកទីពីរ។ បច្ចុប្បន្នមានមនុស្សតិចជាង ៥,០០០ នាក់នៅបារាំង ដែលកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ជាមួយជំងឺដែលបង្កឡើងដោយវីរុសកូវីដ-១៩នេះ។ សូមជម្រាបថា ប្រទេសបារាំងមានករណីឆ្លងកូរ៉ូណាថ្មីជិត ១៦០.០០០ ករណីហើយបានកត់ត្រាការស្លាប់ជាង ២២.២០០ នាក់មកហើយ ៕ដោយ៖ស តារា