ព័ត៌មានទាន់ហេតុការណ៍៖

សូមអបអរសាទរ បុរសម្នាក់បើកឡានដឹកទេសចរណ៍បារាំងជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ពិតជាត្រេកអរ ពីការព្យាបាលជាសៈស្បើយនៃជំងឺកូវីដ១៩ ដល់បុរសជនជាតិខ្មែរម្នាក់ចុងក្រោយ ដែលបើកបររថយន្តដឹកភ្ញៀវទេសចរបារាំង រស់នៅក្នុងខេត្តសៀមរាប បន្ថែមទៀត បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងគាំទ្រពីការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូទេព្យ។
សូមបញ្ជាក់ថា៖ នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១រូបបន្ថែមទៀតហើយ ដែលរស់នៅក្នុងខេត្តសៀមរាប ហើយក៏មនុស្សចុងក្រោយដែរ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីការធ្វើតេស្ត២លើកចុងក្រោយអវិជ្ជមានមេរោគជំងឺកូវីដ- ១៩ ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បង្ហាញថា បុរសជនជាតិខ្មែរចុងក្រោយនេះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ជាមួយនោះ លោកប្រធានមន្ទីរ ក៏បានណែនាំដល់ អ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយទាំង៧រូប ត្រូវបន្តរក្សាខ្លួនដាក់ដោយឡែក១៤ថ្ងៃបន្ថែមទៀត ទោះបីពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរក៏ដោយ។
សូមជម្រាបថា៖ ក្នុងខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៧នាក់ និងបានជាសះស្បើយ ៦នាក់ គិត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះរួមមាន៖
– ទី១ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន ។
– ទី២ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីទៅចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី ។
– ទី៣ និងទី៤: បុរសជនជាតិឥណ្ឌូនេស៊ី ២នាក់ (មិត្តភក្តិ) រកឃើញជំងឺកូវីដ១៩នៅទីក្រុងបាងកក ប្រទេសថៃ ។
– ទី៥ និងទី៦: ស្ត្រីជនជាតិខ្មែរជាម្ដាយ និងកូនប្រុស (២នាក់) ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជាប្ដី ហើយបានជាសះស្បើយ នៅថ្ងៃទី១៩ ខែមេសា នេះ។
ទី ៧ – ថ្ងៃនេះបុរសជនជាតិខ្មែរ រស់នៅក្នុងខេត្តសៀមរាប ដែលបានឆ្លងជំងឺកូវីដ១៩ ពីភ្ញៀវទេសចរជនជាតិបារាំង ១រូបទៀត បានជាសះស្បើយហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត។

លោកស្រីវេជ្ជបណ្ឌិតបានគូសបញ្ជាក់ផងដែរថា៖ “យើងពុំទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីត្បិតតែបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន លោកហាក់ដូចជាបានវិលទៅរកជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកវិញជាធម្មតាក៏ពិតមែន ក៏ប៉ុន្តែវិធានការការពារ និងវិធានការនានា នៅមានសុពលភាព នៅតែអនុវត្តជាធរមាននៅឡើយ។ ខ្ញុំសូមបញ្ជាក់ថា ស្ថានភាពរបស់យើងនៅពេលនេះគឺស្ថិតក្នុងភាពផុយស្រួយណាស់ ថ្វីត្បិតតែកម្ពុជាយើងពុំមានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មី រយៈពេលជាង១០ថ្ងៃមកហើយនេះ ហើយការព្យាបាលជាសះស្បើយក៏កាន់តែមានច្រើនឡើងៗក៏ពិតមែន ប៉ុន្តែយើងពិនិត្យឃើញថា ប្រទេសជិតខាងរបស់យើង គឺជំងឺកូវីដ១៩នេះកំពុងវ៉ៃលុកនៅឡើយ ចំណែកឯប្រទេសដ៏ទៃទៀតនៅលើពិភពលោកក៏កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយដែរ។ ដូច្នេះប្រសិនបើយើងមិនបន្តនូវវិធានការការពារ ឬក៏បន្ធូរដៃ នោះប្រទេសកម្ពុជាយើងអាចនឹងត្រូវវ៉ៃលុកសារជាថ្មីឡើងវិញ។ សូមបងប្អូនចងចាំថា យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ពុំដែលភ្លេចយើងទេ ដូចនេះរាល់វិធានការនានា ជាពិសេសនោះគឺវិធានការ ឬក៏បទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺត្រូវតែអនុវត្តជាបន្តទៀត ដើម្បីការពារខ្លួនយើង គ្រួសារយើង និងប្រទេសជាតិរបស់យើង ពីវីរុសដ៏កាចសាហាវនេះ” ៕សុខ ខេមរា


ចែករំលែក៖