អាម៉េរិក៖ បច្ចុប្បន្នមានកម្លាំងទាហានអាមេរិកឆ្លងកូវីដ-១៩ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម មានទាហាន អាមេរិករកឃើញអ្នកឆ្លងកូវីដជិត១០០នាក់។មកទល់ពេលនេះមានកម្លាំងទាហានអាមេរិកជិត៤ពាន់នាក់ហើយឆ្លងកូវីដ-១៩។ ការឆ្លងរាលដាលច្រើនបង្កក្តីបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់សកម្មភាពយោធារបស់អាមេរិកទាំងក្នុងនិងក្រៅប្រទេស។ នៅពេលនេះលោក John Hyten អនុប្រធានគណៈកម្មការទីបញ្ជាការកម្លាំងទាហានអាមេរិកបានបញ្ជាក់ថា ទាហានអាមេរិកទាំងអស់ ត្រូវ ធានាថាមិនមានទាហានអាមេរិក ឆ្លងកូវីដ-១៩ នោះឡើយ។ ក្រៅពីនេះទាហានបម្រុង ក៏ត្រូវធ្វើតេស្តផងដែរ។ លោកបន្តទៀតថា កម្លាំងទាហានអាមេរិក បានឡើងគម្រោងធ្វើតេស្តដល់ទាហាន ១,៤ លាននាក់ ដែលជាការធ្វើតេស្តទ្រង់ទ្រាយធំបំផុត ដើម្បី ទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ។ លោក John Hyten បន្តទៀតថា មន្ទីរបញ្ចកោណនឹងធ្វើតេស្តដល់ទាហាន៦ម៉ឺននាក់ក្នុងមួយថ្ងៃ។ សកម្មភាពខាងលើកើតឡើងក្រោយពេលកម្លាំងទាហានអាមេរិកឆ្លងកូវីដ-១៩ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម អាមេរិកមានទាហាន អាមេរិករកឃើញអ្នកឆ្លងកូវីដជិត១០០នាក់។មកទល់ពេលនេះមានកម្លាំងទាហានអាមេរិកជិត៤ពាន់នាក់ហើយឆ្លងកូវីដ-១៩ ។ តាមព័ត៌មានពីមន្ទីបញ្ចកោណ ទាហានអាមេរិកនឹងត្រូវចែកចេញជា៤ ក្រុម ។ ក្រុមទី១ គឺកម្លាំងបរមាណូយុទ្ធសាស្ត្រ ។ក្រុមទីពីរគឺ កម្លាំងទាហានស្ថិតនៅតំបន់ប្រយុទ្ធ និងចូលរួមសកម្មភាពទប់ស្កាត់កូវីដ-១៩។ក្រុមទី៣ គឺទាហានឈរជើងនៅក្រៅប្រទេស ក្រៅពីនេះ គឺស្ថិតនៅក្នុងក្រុមទី៤៕ដោយ៖ធីរីណា