ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុនហេង ចុះណែនាំវិធានការការពារជំងឺកូវីដ១៩ ដល់អ្នកជំងឺមកទទួលសេវាព្យាបាល ដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះណែនាំពីវិធានការការពារបន្ថែមទៀតនៃជំងឺកូវីដ១៩ (COVIDE-19) ដល់អ្នកជំងឺមកទទួលសេវាព្យាបាលសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង។
មន្ត្រីក្រុមការងារបានអោយដឹងថា៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចុះពិនិត្យពីការអនុវត្ដន៍វិធានការការពារពីជំងឺកូវីដ១៩ របស់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ទូសម្លាប់មេរោគស្វ័យប្រវត្ដិជូនអ្នកជំងឺដែលមកពិនិត្យផងដែរ។
សកម្មភពការងារនេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ទូសម្លាប់មេរោគ ការអង្គុយ និងឈរដោយរក្សានូវគម្លាត និងពាក់ម៉ាសជានិច្ច ដែលជាវិធានការមួយ រួមចំណែកក្នុងការពង្រឹងស្មារតី និងគំរូអនាម័យស្អាតជានិច្ចដល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យងាយឆ្លងជំងឺផ្សេងក្រៅពីចម្លងជំងឺកូវីដ១៩។ បន្ថែមពីនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងលើកទឹកចិត្ដដល់គ្រប់មន្ទីរពេទ្យទូទាំងប្រទេស ដាក់នូវទូសម្លាប់មេរោគ ស្វ័យប្រវត្ថិនេះ រួមទាំងអនុវត្ដន៍ឱ្យបាននូវវិធានការការពាររបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានផ្ដល់នូវសារអប់រំបន្ថែមទៀតផងដែរ «កម្ចាត់ជំងឺកូវីដ១៩ (COVIDE-19) ផ្ដើមចេញពីខ្លួនយើង កម្ចាត់ជំងឺកូវីដ១៩ (COVIDE-19)»។
សូមរម្លឹកថា៖ សម្តេចតេជោ ហ៊ុន សែន តែងលើកឡើងថា៖ «យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច»
ទន្ទឹមនឹងនេះ​ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕ដោយ៖ សុខ ខេមរា


ចែករំលែក៖