ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការ នគរបាលខេត្ដកណ្ដាល បានដឹកនាំកម្លាំង ចុះពិនិត្យ តាមបន្ទាត់ព្រំដែន ប៉ុស្ដិ៍ ដំបូកចែវ ដោយថ្មើរជើង ទាំងទៅ ទាំងមកជិត១០គីឡូម៉ែត្រ នា ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។
បេសកកម្មនេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការ នគរបាលខេត្ដកណ្ដាល បានដឹកនាំ ក្រុមការងារ មានលោកស្នងការ រង , មេបញ្ជាការ វរៈ ការពារ ព្រំដែនលេខ៦០៥ , លោកអធិការ ស្រុក និងកម្លាំងប៉ុស្ដិ៍ ដំបូកចែវ ជា ច្រើនរូប ចុះពិនិត្យតាមបន្ទាត់ ព្រំដែន ដោយធ្វើដំណើរថ្មើរជើង ពី គោលដៅ បាកដាយ និង គោលដៅចំការចេក ដែលជា ចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង៤៧០០ ម៉ែត្រដូច្នេះទាំង ទាំងមកជិត១០គីឡូម៉ែត្រ ដើម្បី សំដៅធ្វើយ៉ាងណា នៅក្នុង តំបន់ ស មិន មានការរំលោភសាងសង់ ឬដាំ ដំណាំផ្សេងៗ ពីភាគី ខាង វៀតណាមចូលក្នុងទឹកដីខ្មែរបាន ឡើយ ។
សូមបញ្ជាក់ថា៖ ការចុះពិនិត្យតាមបណ្ដោយ ព្រំដែននេះ ឃើញថា មានតង់ ដែលទាហាន វៀតណាម សាងសង់បណ្ដុះ អាសន្ន ដើម្បី ជាការទប់ស្កាត់កូវីដ -១៩ នៅពេលដំណើរ ពិនិត្យនោះដែរ លោកស្នងការ ក៏បានឲ្យ ភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយ ពីបន្ទាត់ ស ក្រោយពី ពិនិត្យជាក់ស្ដែង ឃើញថា ខាងភាគី វៀតណាមបាន សាងសង់តង់ចំនួន ៩កន្លែង និងចងជាអង្រឹង ចូល ក្នុងតំបន់ស ក៏កម្លាំងប្រាប់ទៅខាង វៀតណាម រុះរើ និងដកថយក្រោយឲ្យបាន ឆ្ងាយ ពីបន្ទាត់ព្រំដែន ជាតំបន់ ស ។
សូមបញ្ជាក់ថា៖ ប៉ុស្ដិ៍ ព្រំដែនដំបូកចែវ មាន គោលដៅ២ ប៉ុស្ដិ៍បន្ថែមទៀតដើម្បីធ្វើយ៉ាង រក្សាសន្ដិសុខស្ថេរភាព និងទប់ស្កាត់ បង្ការ បទល្មើស តាមបន្ទាត់ព្រំដែន ។ បន្ទាប់ពីដើរ ពិនិត្យរួច មកលោកស្នងការក៏បានជម្រុញ ឲ្យលោកមេបញ្ជាការ លេខ៦០៥ បញ្ជា កម្លាំងប៉ុស្ដិ៍ តាមបន្ទាត់ ព្រំដែនដើរ ល្បាតជា ប្រចាំតាមបន្ទាត់ ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យ មើល ការបោះតង់ ក៏ដូចជាយក គោក្របី មកចង នៅតំបន់ស នោះ ។ ជាមួយគ្នានោះ ដែរ លោកស្នងការក៏ បានឧបត្ថម្ភដល់ ប៉ុស្ដិ៍ គោលដៅក្នុង មួយប៉ុស្ដិ៍ទទួលបាន ប្រាក់១ លានរៀលផងដែរ ៕ដោយ៖ ស្អាងជ័យ