ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹម ថ្ងៃ២៦មេសា ជនសង្ស័យ ៧៧នាក់ ត្រូវបានឃាត់ខ្លួន ករណី ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៧៧នាក់ ( ស្រី៦ នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៤៣ ករណី ទូទាំងប្រទេសគិតត្រឹមថ្ងៃទី ២៦ ខែមេសា ។
ក្នុងចំណោមជនសង្ស័យទាំង ៧៧នាក់ ៖ ជួញដូរ២២ ករណី ឃាត់៤៨នាក់ ( ស្រី៦ នាក់) ។ ប្រើប្រាស់ ២១ករណី ឃាត់២៩ នាក់ ( ស្រី០នាក់ ) ។
ក្នុងរបាយការណ៍បញ្ជាក់ថា៖ វត្ថុតាងចាប់ យកសរុប ៖ – មេតំហ្វេតាមីន (Ice) = ៦៦,៦៦ក្រាម និង៤កញ្ចប់តូច ។ – មេតំហ្វេ តាមីន (Wy) = ០,០៩ក្រាម ។
– លទ្ធផលខាងលើ១៣ អង្គភាពបានចូលរួម បង្ក្រាបរួមមាន៖ នគរបាល : ៩ អង្គភាព
១ / មន្ទី ៖ ជួញដូរ ៩ករណី ឃាត់១៤នាក់ ប្រើប្រាស់ ៩ករណី ឃាត់១៣នាក់ ចាប់យក Ice ៩,៦២ក្រាម ។ ២ / បន្ទាយមានជ័យ ៖ ប្រើប្រាស់ ១ករណី ឃាត់២នាក់ ចាប់យក Ice ០,២៣ក្រាម ។ ៣ / បាត់ដំបង ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ។ ៤ / កំពត ៖ ជួញដូរ ១ករណី ឃាត់២នាក់ ចាប់ យក Ice ១,៨៣ក្រាម និងWy ០,០៩ ក្រាម ។ ៥ / កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ២ នាក់ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់ យក Ice ១,៨៦ក្រាម ។ ៦ / ក្រចេះ ៖ ជួញដូរ ១ ករណី ឃាត់ ១នាក់ ចាប់យក Ice ១ កញ្ចប់ តូច ។ ៧ / មណ្ឌលគីរី ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៦,១៧ក្រាម ។ ៨ / សៀមរាប ៖ ជួញដូរ ១ករណី ឃាត់ ៥ នាក់ ចាប់យក Ice ៧,៦០ក្រាម ។ ៩ / រាជធានីភ្នំពេញ ៖ ជួញដូរ ២ ករណី ឃាត់ ៤ នាក់ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ ចាប់ យក Ice ៣ កញ្ចប់តូច ។
កងរាជអាវុធហត្ថ : ៦ អង្គភាព
១ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ២ នាក់ ចាប់យក Ice ០,៤៨ក្រាម ។ ២ / កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៩៤ក្រាម ។ ៣ / ពោធ៍សាត់ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣៣,០៤ក្រាម ។ ៤ / ព្រះសីហ នុ ៖ ជួញដូរ ១ ករណី ឃាត់២នាក់ ចាប់យក Ice ៣,៨០ ក្រាម ។ ៥ / តាកែវ ៖ ប្រើប្រាស់ ១ករណី ឃាត់២នាក់ ។ ៦ / រាជធានី ភ្នំពេញ ៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ ចាប់យក Ice ១,០៩ ក្រាម៕ដោយ៖សិលា

 


ចែករំលែក៖