ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញអនុញ្ញាតឲ្យកុមារចេញលេងក្រៅផ្ទះបានបន្ទាប់ពីការហាមឃាត់ឲ្យនៅក្នុងផ្ទះជាច្រើនសប្តាហ៏

ចែករំលែក៖

ប្រទេសអេស្ប៉ាញ៖ ក្រោយពេលចំនួនអ្នកស្លាប់​និងអ្នកឆ្លង វីរុស កូវីដ-១៩ ធ្លាក់ចុះ កុមារក្នុងប្រទេសអេស្ប៉ាញ ត្រូវបានអនុញ្ញាតិឲ្យចេញមកលេងក្រៅផ្ទះវិញហើយ។

​អេស្ប៉ាញគឺជាប្រទេសមួយនៅក្នុងទ្វីបអឺរ៉ុបដែលទទួលរងការវាយប្រហារពីវីរុស កូវីដ-១៩យ៉ាងខ្លាំង ដែលជាហេតុនាំឲ្យរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននិងហាមមិនឲ្យពលរដ្ឋចេញក្រៅធ្វើសកម្មភាពជាច្រើនតាំងពីថ្ងៃទី១៤ខែមិនាមកម្លេះ។

​ប៉ុន្តែពេលនេះកុមារដែលមានអាយុក្រោម១៤ឆ្នាំ ត្រូវបានអនុញ្ញាតិឲ្យធ្វើសកម្មភាពលំហែនិងហាត់ប្រាណនៅក្រៅផ្ទះបានដូចជាការដើរលេង ជិះស្គី ឬជិះស្កូតធឺជាដើម។ កុមារ Lucia Ibanez អាយុ៩ឆ្នាំ បាននិយាយពេលដើរជាមួយនឹងម្តាយនៅក្រៅផ្ទះថា “ខ្ញុំពិតជានឹក ផ្លូវដើរ នឹក សួនច្បារ ពិសេសថែមទាំងនឹកសាលារៀនទៀតផង។”

ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពរបស់កុមារត្រូវបានកំណត់ ឲ្យចេញក្រៅចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៩ល្ងាចប៉ុណ្ណោះ ហើយមិនអាចទៅឆ្ងាយលើសពី១គីឡូម៉ែត្រឆ្ងាយពីផ្ទះនោះទេ។ ចំណែកមនុស្សធំ​ អាចនៅលេងជាមួយក្មេងៗបាន៣នាក់ តែនៅតែតំរូវឲ្យលេងឆ្ងាយពីគ្នា២ម៉ែត្រ។ លោកស្រី Tamara Romero ដែលបានយកកូនប្រុសពីរនាក់មកជិះស្កូតធឺក្រៅផ្ទះបាននិយាយថា “ប្រាប់អ្នកតាមត្រង់ទៅ ពេលវេលាហាក់ដូចជាលឿនសម្រាប់ខ្ញុំ។ ខ្ញុំមិនយល់ថាវាយូពេកទេសម្រាប់ការនៅក្នុងផ្ទះ។ យើងមិននឹកនាអ្វីឡើយ អគុណព្រះជាម្ចាស់ ហើយយើងមិនអាចត្អូញត្អែពីហេតុការណ៏នេះឡើយ។”

ក្រសួងសុខាភិបាលអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្ស២៨៨នាក់ទៀតបានស្លាប់ដោយឆ្លង វីរុស កូវីដ-១៩ ប៉ុន្តែចំនួននេះគឺចំនួនថមថយនៃការស្លាប់ប្រចាំថ្ងៃបើធៀបទៅនឹងខែមុន ចំណែកចំនួនអ្នកស្លាប់កាលពីថ្ងៃសុក្រមាន៣៦៧នាក់ និងថ្ងៃសៅរ៍មាន៣៧៨នាក់ស្លាប់កាលពីសប្តាហ៏មុន។ ចំនួនអ្នកស្លាប់សរុបបានកើនដល់ 23,190នាក់ ចំណែកអ្នកឆ្លងកើនដល់ 207,634នាក់។ដោយ៖ភារៈ

Families with their children walk along a boulevard in Barcelona, Spain, Sunday, April 26, 2020 as the lockdown to combat the spread of coronavirus continues. On Sunday, children under 14 years old will be allowed to take walks with a parent for up to one hour and within one kilometer from home, ending six weeks of compete seclusion. (AP Photo/Emilio Morenatti)


ចែករំលែក៖