ព័ត៌មានទាន់ហេតុការណ៍៖

Rakitic ស្ថិតក្នុងក្រសែភ្នែកគ្រូបង្វឹក Tottenham Hotspurហើយ

ចែករំលែក៖

ខ្សែបម្រើ Ivan Rakiticរបស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានក្លិប Tottenham Hotspur កំពុង​ពិចារណា​ទិញយករូបគេនៅរដូវកាលក្រោយ។

Rakitic ជា​ផ្នែក​ជោគជ័យ​មួយ​​របស់​ក្លឹប​អ្នក​មានបុណ្យ បន្ទាប់ចេញ​ពី​ក្លឹប​ Sevilla ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​រដូវ​កាល​នេះ គេ​មិន​សូវ​បាន​លេង​ឡើយ ដោយ​តួនាទី​របស់​គេ​ត្រូវ​បាន​អតីត​កីឡាករ Ajax ទើប​មក​រដូវ​​ក្ដៅ​មុន Frenkie De Jong ដណ្ដើម​យក។​​​

ក្រុម​មាន់​ខ្នាយមាស Tottenham ជា​ក្លឹប​ចុង​ក្រោយ​គេ​ដែលចាប់​អារម្មណ៍​លើ Rakitic ស្រប​ពេល​​លោក Jose Mourinho កំពុង​ស្វែង​រក​ជម្រើស​ខ្សែ​បម្រើ។ យ៉ាងណា​អ្នក​ចាត់​ការ​រហស្សនាម Special One អាច​ប្រឈម​នឹង​ការ​ប្រជែង​ជាមួយ AtleticoMadrid, Juventus, Sevilla និង Napoli ដើម្បី​យក​កីឡាករ​វ័យ​៣២​ឆ្នាំ។

នៅ​សល់​​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះកុងត្រា​របស់ Ivan Rakitic ត្រូវអស់នៅ Barcelona ហើយកីឡាកររូបនេះលេងល្អ ក្លឹបប្រហែលនឹងបន្តកុងត្រាទៀត ៕ដោយ៖ភារៈ


ចែករំលែក៖