ខេត្តកំពង់ចាម៖ នេះជាសកម្មភាពកិច្ចខិតខំប្រឹងប្រែងក្នុងផ្តល់សេវាអប់រំ ជូនដល់សិស្សានុសិស្សដែលកំពុងសម្រាកនៅតាមគេហដ្ឋាន ក្នុងដីខេត្តកំពង់ចាម ពីក្រុមការងារ លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំ។
លោក បណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ ដែលបានចុះបំពេញបេសកកម្មតាមខ្នងផ្ទះ ទៅដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយ និងបង្វឹកសិស្សានុសិស្ស ក្នុងការរៀនតាមកម្មវិធី “ការសិក្សាពីចម្ងាយ” និងកាលវិភាគនៃការបង្រៀនតាមកញ្ចក់ទូរទស្សន៍ ក្រោមកិច្ចសហការដ៏ថ្លៃថ្លាបំផុតនៃក្រសួងព័ត៌មាន ស្ថានីយ័ទូរទស្សន៍ជាតិកម្ពុជា ស្ថានីយ៍ទូរទស្សន៍ផ្កាយរណបតេជោ DTV និងទូរទស្សន៍ខ្សែកាបរាជធានី-ខេត្ត។
លោក បណ្ឌិតសភាចារ្យ បានថ្លែងគុណបំណាច់ដ៏ឧត្តុង្គឧត្តមនេះ ជាការរួមចំណែកយ៉ាងធំធេង ក្នុងការពន្លឿនរបៀបវារៈនៃការអប់រំតាមបែបឌីជីថល អោយកាន់តែទទួលបានជោគជ័យ៕សហការី