ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខឹម សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកឧត្តង្គ ខេត្តកណ្តាល មុខរបរកម្មករសំណង់។

ចំណែកសម្ភារដកហូត៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ស រស្មី


ចែករំលែក៖