ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស់​​ជាង​៨៩​លាន​សន្លឹកគ្មាន​គុណភាព​ ត្រូវអាជ្ញាធរចិនរឹបអូស

ចែករំលែក៖

ប្រទេសចិន៖ ខណៈដែលជំងឺ COVID-19 បានចម្លងទៅកាន់មនុស្សជាង,លាននាក់ជាច្រើនប្រទេសនៅជុំវិញពិភពលោក និងមានតម្រូវការចាំបាច់សម្រាប់ឧបករណ៍ការពារខ្លួនដែលរួមមានម៉ាស់ផងនោះ ហើយប្រទេសទាំងអស់ បានងាកទៅរកប្រទេសចិនដើម្បីបញ្ជាទិញឧបករណ៍ទាំងអស់នោះ ប៉ុន្តែគេឃើញមានការត្អូញត្អែរថាម៉ាស់ និងឧបករណ៍ដទៃទៀតដែលនាំចូលពីចិនមិនអាចប្រើការបានជាពិសេសឧបករណ៍សម្រាប់ប្រើឲ្យបុគ្គលិកពេទ្យ និងអ្នកងាយរងគ្រោះដោយសារជំងឺ​COVID-19នោះ

ជាក់ស្តែងរដ្ឋាភិបាលចិន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានរឹបអូសម៉ាស់គ្មានគុណភាពជាង៨៩លានសន្លឹក ក្រោយធ្វើឡើងស្របពេលចិនទទួលរងការរិះគន់យ៉ាងដំណំបន្ទាប់ពីផលិតផលម៉ាស់ និងឧបករណ៍ការពារខ្លួនដែលនាំចេញទៅជុំវិញពិភពលោកមិនអាចប្រើការបាន អន់គុណភាព

លោកស្រី Gan Lin អគ្គនាយករង រដ្ឋបាលរដ្ឋនៃបទបញ្ញត្តិទីផ្សារ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ត្រឹមថ្ងៃទី២៥ ខែមេសានេះចិនបានត្រួតពិនិត្យកន្លែងអាជីវកម្មចំនួន១៦លានទីតាំង បានរឹបអូសម៉ាស់ចំនួន៨៩លានសន្លឹក និងឧបករណ៍ការពារខ្លួនចំនួន៤១៨,០០០សម្រាប់ បន្ថែមពីនេះ អាជ្ញាធរក៏បានរឹបអូសសារធាតុសម្លាប់មេរោគដែលមានតម្លៃ,លានដុល្លារអាមេរិកផងដែរ

ក្នុងបំណងលុបបំបាត់ផលិតផលគ្មានគុណភាព ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី២៦ ខែមេសានេះ បានចេញវិធានដែលតម្រូវឲ្យម៉ាស់ ដែលមិនប្រើសម្រាប់គោលដៅវេជ្ជសាស្ត្រក៏ដោយ ត្រូវស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ បន្ថែមពីនេះអ្នកនាំចេញផលិតផលទាំងនេះ ក៏ត្រូវមានសេចក្តីប្រកាសបង្ហាញថា ផលិតផលដែលនាំចេញ ត្រូវតាមលក្ខខណ្ឌសុវត្ថិភាពរបស់ប្រទេសគោលដៅ

ការរឹតបន្តឹងវិធានសុវត្ថិភាព ធ្វើឡើងដោយរដ្ឋាភិបាលចិនបែបនេះ កើតឡើងបន្ទាប់ពីប្រទេសមួយចំនួនដូចជាអេស្ប៉ា ហូឡង់ ឆែក និងតួគី បង្ខំចិត្តប្រមូលយកមកវិញនូវម៉ាស់ និងឧបករណ៍ការពារខ្លួនដែលមិនអាចប្រើការបានរាប់សែនសម្រាប់

ដោយឡែករដ្ឋាភិបាលកាណាដា កាលពីសប្តាហ៍មុន បាននិយាយថា ម៉ាស់ជាងលានសន្លឹកដែលនាំចូលពីចិន មិនអាចបំពេញតាមបទដ្ឋានត្រឹមត្រូវសម្រាប់អ្នជំនាញថែទាំសុខភាព។ចំណែកឯ រដ្ឋាភិបាលហូឡង់វិញ បានប្រមូលម៉ាស់កន្លះលានសន្លឹកបន្ទាប់ពីម៉ាស់ទាំងអស់នោះមិនអាចពាក់ត្រូវនឹងមុខ ឧបករណ៍ចម្រោះរបស់ម៉ាសមិនដំណើការ

យោងតាមតួលេខផ្លួការ ផលិតកម្មម៉ាស់នៅប្រទេសចិនបានកើនឡើងលើសពី១១៦លានម៉ាស់ក្នុងមួយថ្ងៃ ក្នុងរយៈពេលខែចុងក្រោយអាជីវកម្មផលិតម៉ាសថ្មីមានចំនួន,៩៥០ទីតាំង   

លោក Jin Hai មន្ត្រីគយចិន បាននិថា បើទោះជាមានការចុះបង្ក្រាបនៅទូទាំងប្រទេសក៏ដោយ អាជីវកម្មផលិតឧបករណ៍វេជ្ជសាស្ត្រដែលគ្មានច្បាប់អនុញ្ញាតនៅតែបន្តមានដោយសារតែអាចរកលុយបានយ៉ាងរហ័សចាប់តាំងពីពាក់កណ្តាលខែមេសាមក មន្ត្រីកំពង់ផែចិនបានរឹបអូសម៉ាស់ដែលមិនអាចប្រើបានចំនួន៣១.លានម៉ាស់ និងសម្លៀកបំពាក់សម្រាប់ការពារខ្លួនចំនួន៥០៩,០០០ឈុត៕ដោយ៖ស តារា

 


ចែករំលែក៖