អាមេរិក៖ គេហទំព័រ Zingនៅថ្ងៃទី២៧ខែមេសា បានដកស្រង់ អត្ថបទមួយដែលបានចុះផ្សាយនៅលើ សារព័ត៌មាន New York Times ស្តីពីរឿងរ៉ាវរបស់ស្វាមីភរិយា ដែលជាគ្រូពេទ្យជួរមុខ ក្នុងទីក្រុងញូវយ៉ក ហើយប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ជារឿងរាល់ថ្ងៃ។ ប្តីប្រពន្ធគ្រូពេទ្យខាងលើ បានធ្វើលិខិតបណ្តាំមរតក រួចជាស្រេច ទុកឲ្យកូនប្រុសតូចជាទីស្រឡាញ់របស់ខ្លួន ហើយស្វែងរកអ្នកមើលថែកូន ប្រសិនបើពួកគាត់ ស្លាប់នោះ។
លោក Adam អាយុ ៣៧ឆ្នាំ ធ្វើការនៅបន្ទប់សង្គ្រោះក្នុងមន្ទីរពេទ្យ Elmhurst ក្នុងស្រុក Queens ចំណែក ភរិយាគឺនាង Neena អាយុ ៣៩ឆ្នាំជាជំនួយការ បន្ទប់សង្គ្រោះបន្ទាន់នៅ Brooklyn បានពិភាគ្សាគ្នានៅរឿងរ៉ាវ ដែលមនុស្សគ្រប់រូបមិនហ៊ាននឹកគិតដល់ឡើយ នោះគឺការស្លាប់ចោលកូន។
នៅយប់មួយ ពេលកូនប្រុសឈ្មោះNolan អាយុ ១៨ខែ បានដេកលក់ ពីរនាក់ប្តីប្រពន្ធបានអង្គុយ និយាយគ្នា ដោយភ្នែកសំឡឹងមើលកូនប្រុសគួរឲ្យស្រឡាញ់របស់ខ្លួន ។ បើអកុសលកើតឡើង យើងទាំងពីរ មិនមានអ្នកណាម្នាក់នៅរស់នោះតើអ្នកណាជាអ្នកមើលថៃកូនយើង។
បច្ចុប្បន្ននៅក្នុងក្រុងញូវយ៉កមានគ្រូពេទ្យ២៦នាក់ហើយបានស្លាប់ដោយកូវី១៩ ក្នុងចំណោមគ្រូពេទ្យ៥១ស្លាប់នៅទូទាំងប្រទេស និងជាង ៩ម៉ឺននាក់បានឆ្លង។
ទាំងនោះហើយបានធ្វើឲ្យគ្រូពេទ្យជាច្រើន ត្រូវបង្ខំចិត្ត បញ្ជូនកូនទៅរស់នៅតំបន់ផ្សេង បញ្ជៀសការឆ្លង ឬកាត់ផ្តាច់ពីកូន ខ្លាចចម្លងកូវីដ១៩ដល់កូន។
ដោយសារតែ ការងារគ្រូពេទ្យ នៅទីក្រុងញូវយ៉កមិនអាចធ្វើអ្វីបាន នោះឡើយ ត្រូវបង្ខំចិត្ត រស់នៅឆ្ងាយពីគ្រួសារឆ្ងាយពីកូន។ ទាំងនោះហើយបានជាគ្រូពេទ្យ អាមេរិក តែងតែប្រឆាំងនឹងច្បាប់ បន្ធូបន្ថយការរិតត្បិត អាចបង្កឲ្យមានអ្នកឆ្លងកាន់តែច្រើនថែមទៀត។ គ្រូពេទ្យក៏ចង់បានសេរីភាព ចង់រស់នៅជួបជុំគ្រួសារដូចគ្នា។
រឿងរ៉ាវរបស់គ្រូពេទ្យខាងលើ បានធ្វើឲ្យមនុស្សជាច្រើន ចាប់ផ្តើមយល់ពីអារម្មណ៍ពិតរបស់គ្រូពេទ្យដែលត្រូវបំពេញការងារជាចាំបាច់មិនអាចខ្វះបាន៕ដោយ៖ធី រីណា