ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀន

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកនគរបាល ស្រុកវាលវែង ស្រាវជ្រាវ និងបង្រ្កាបករណីរក្សាទុក.ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួន២នាក់ដកហូតវត្ថុតាងមួយចំនួន ។
 ករណីបង្រ្កាបពាក់ព័ន្ធគ្រឿងញៀនខាងលើ ធ្វើឡើងនារសៀលថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចច្រកព្រាល ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
 ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាបប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ ទ្រី គន់ ហៅតឹក ភេទប្រុស អាយុ ៣៤ឆ្នាំ និងទី២ ឈ្មោះ ចាប ទិត្យ ហៅចែម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង២នាក់ ស្នាក់ចំណុចកើតហេតុ ។
 ប្រភពព័ត៌មានដដែលបន្តទៀតថា ការងារខាងលើកម្លាំងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់ ស្មើនឹងទម្ងន់ចំនួន២៨.៣៣ក្រាម ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយកំប្លេ ជញ្ជីងសម្រាប់ផ្លឹងគ្រឿងញៀនចំនួន ១គ្រឿង ជនសង្ស័យរួមទាំងវត្ថុតាង នាំយកទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ៕ បុឹម ពិន

ចែករំលែក៖