ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ និង​បិទ​ការដ្ឋាន​ជីក​យក​អាចម៍​ដី​គ្មាន​ច្បាប់​នៅ​ស្រុក​ពួក​ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប​៖​ កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ការដ្ឋាន​ជីក​យក​អាចម៍ដី​ចំនួន​០១​កន្លែង​ គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ ភូមិ​តា​តូ​ក​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹកថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២០​​​ ម្សិលមិញ។
​សមត្ថកិច្ចបានអោយដឹងថា៖ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​មាន​ចំណាត់ការ​ជាមួយ​ម្ចាស់​អាជីវកម្ម​ គឺអោយធ្វើ​កិច្ចសន្យា​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។ ក្នុងដំណាក់ដំបូងផ្អាក និងធ្វើការ អប់រំ​ណែនាំ​ ឲ្យ​ម្ចាស់​អាជីវកម្ម​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជា​មុន​សិន​ ដោយ​មិន​បាន​ធ្វើការ​ផាកពិន័យ​អន្តរការណ៍​ទេ​ ពីព្រោះ​ម្ចាស់​ការដ្ឋាន​ទើបតែ​ធ្វើ​សកម្មភាព​ជីក​យក​អាច​ម៌​ដី​ដំបូង។
ម្ចាស់អាជីវកម្ម បានគោរពតាមការណែនាំ ខាងលើ ដោយខ្លួនសន្យាអនុវត្តតាមការកំណត់អនុញ្ញាតពីជំនាញ បានបន្តធ្វើអាជីវកម្មរបស់ខ្លួនទៀត៕ដោយ៖ ប្រាថ្នា


ចែករំលែក៖