ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺប្រចាំកាយលួចចង.កសម្លាប់ខ្លួនព្រៃឧទ្យានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្ឋប្រទះឃើញយុវជនម្នាក់ចង.ក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចរោងយាមអាជ្ញាធរអប្សរាព្រៃឧទ្យានអង្គរ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានធ្វើអត្តឃាត( ចង.ក) និងខ្សែអង្រឹង បណ្តាលអោយស្លាប់នៅនិងកន្លែង។
បើតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចន្ទ័ មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយការពិនិត្យសាកសពរបស់មន្រ្តីជំនាញរបស់សមត្ថកិច្ចជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក ពិតប្រាកដមែន មិនមានពាក់ពន្ទ័ និងបទល្មើសផ្សេងឡើយ។
មូលហេតុដោយសាមានជំងឺប្រចាំកាយ ក្រោយពិនិតរួចសមត្ថកិច្ចបានប្រគល់សាសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី

ចែករំលែក៖