ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្ចាស់ដី ដើរក្រោមដំបូកដីធំដែលត្រាក់ទ័រឈូសចៃដន្យធ្លាក់សង្កត់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀងះបុរសម្នាក់ដែលជាម្ចាស់ដីបាន ស្លាប់ភ្លាមៗខណះដែលដើរក្រោមដំបូកដីធំដែលគាត់ ជួលត្រាក់ទ័រ ឈូសឆាយអោយទូលាយបាន បាក់សង្កត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៏ដឹកមកសង្គ្រោះតែអកុសលហួសពេលទៅហើយ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅត្រពាំងឈូក

ភូមិត្បែង ឃុំអំពិលស្រុករមាសហែក។

មន្ត្រីនគរបាលស្រុករមាសហែកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ សូ រ៉េ  អាយុ៤៦ឆ្នាំមុខរបរកសិកររស់នៅភូមិត្បែង ឃុំអំពិលស្រុករមាសហែក។

បើតាមក្រុមគ្រួសារបានប្រាប់ សមត្ថកិច្ចទាំងទឹកភ្នែកថា ក្រុមគ្រួសារគាត់ចង់ឈូសឆាយដីអោយធំទូលាយគ្រាន់ទុក ដាំដំណាំផ្សេងៗដោយ បានជួលត្រាក់ទ័ចំនួន៣គ្រឿងពីឈ្មោះ កែវ ពិសី ភេទប្រុសអាយុ ២៨ឆ្នាំ ទី២ឈ្មោះ វ៉ា ថាន ភេទប្រុស អាយុ៣៩ឆ្នាំ  និងឈ្មោះ ជា សំអាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាខុបឃុំកំពង់ត្រាចស្រុករមាសហែកមកឈូសឆាយ។

ប្រភពបន្តថាមុនកើតហេតុត្រាក់ទ័៣គ្រឿងបាន

មកឈូសឆាយដីរបស់គាត់នៅចំនុចត្រពាំងឈូកស្ថិតក្នុងភូមិត្បែង ឃុំអំពិលស្រុករមាសហែក រហូតដល់ម៉ោង៦ល្ងាចអ្នកបើកត្រាក់ទរ័ក៏បានឈប់ សំរាកខណះនោះជនរងគ្រោះជាប្ដីឈ្មោះ សូ រ៉េ បានដើរទៅជិតដំបូកធំមួយដែលត្រាក់ទ័រឈូសក្រឡឹងជុំវិញអស់ហើយស្រាប់តែមិនដឹងយ៉ាងម៉េចដំបូកធំនោះបានបាក់ធ្លាក់សង្កត់យ៉ាងពេញទំហឹងបណ្ដាលអោយស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្ដង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន មកដល់និងពិនិត្យសពរួចប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕​យឹម សុថាន


ចែករំលែក៖