ព័ត៌មានទាន់ហេតុការណ៍៖

ចាស់វ័យ៧៤ ឆ្នាំទៅ​ហើយ មិនទៅរកធម៍អារ្យអីទេ ប្រឹងរបរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់អាយុ៧៤ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការជួញដូរនូវសារធាតុញៀនដោយខុសច្បាប់កាលពីវេលាម៉ោង១និង៣៤នាទី សៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។
ការឃាត់ខ្លួនធ្វើឡើងដោយកម្លាំងដឹកនាំពីលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកំលាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល​ក្រុងបាត់ដំបង បង្រ្កាបក្នុងបទល្មើសជាក់ស្តែង ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យឈ្មោះ វិន តឿ ហៅ យាយ(តឿ) យាយសក់(ស) អាយុ ៧៤ឆ្នាំ មានទីលំនៅ ក្នុងរ៉ាចង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។
សមត្ថកិច្ចធ្វើការចាប់យក វត្ថុតាងរួមមាន ៖ថ្នាំញៀនម៉ាទឹកកក(ICE) ចំនួន៤ ថង់ ទម្ងន់ ១៦.៥៨ ក្រាម ទាំងសំបក និងកូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់ មួយចំនួន។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា៖ អ្វីដែលមិនគប្បីប្រព្រឹត្ត ត្រង់ជនសង្ស័យមានអាយុត្រូវកាន់សីល៍ធម៍អារ្យទៅហើយ ហេតុអីក៏មកសាងមុខរបរមិនស្របច្បាប់ ជួញដូរសារធាតុញៀន អត់គិតពីបុណ្យបាប ទោសទណ្ឌក្នុងសង្គមយ៉ាងនេះ៕ដោយ៖សិលា


ចែករំលែក៖