ភ្នំពេញ៖ថ្ងៃ អង្គារ ៧កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥ ៦៣ ត្រូវនិងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋាន យោ ធសេវាក្រសួងការពារជាតិ នាយក នាយកដ្ឋាន កិច្ចការយោធា ស៊ីវិល ប្រធានអនុគណៈកម្មាការរៀបចំបុណ្យសព ថ្នាក់ឧត្តម សេនីយ៍ ឧត្តមនាវី កងយោធពលខមេភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ ដឹកនាំប្រតិភូសមាជិកក្រុម ការងាររៀបចំបុណ្យសព និងតំណាងប្រតិភូនាយកដ្ឋានវិស្វកម្ម អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាគោនយោបាយ របស់ ក្រសួងការពារជាតិ ចំនួនជាង ៣០ លានរៀល ប្រគល់ជូន លោកស្រី ភរិយាក្រុមគ្រួសារ សពលោកឧត្តមសេនីយ៍ត្រី លី អេង សម្រាប់រៀបចំធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា ខ្មែរយើង ឲ្យបានសមរម្យ នៅសង្កាត់ផ្សារដេីមថ្កូវ ខ័ណ្ឌចំការ មន រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថាសពលោកឧត្តមសេនីយ៍ត្រី លី អេង ជាមេបញ្ជា ការ កងវិស្វកម្មលេខ ១៧៨ នាយកដ្ឋានវិស្វកម្មក្រ សួងការពារជាតិ បានទទួលមរណៈភាព នាព្រឹកថ្ងៃ ពុធ ទី២២ ខែមេសា កន្លង ទៅនេះ ក្នុងជន្មាយុ ៥៨ ឆ្នាំ ដោយរោគាពាធ។ សូមឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី លី អេង បានទៅសោយសុខក្នុងឋានសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លាតឡើយ៕សុខដុម