ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិនីហ្សេរីយ៉ាម្នាក់ វាយជនជាតិដូចគ្នាយកលុយជាង៣ពាន់ដុល្លារ ក្នុងបុរីពិភពថ្មីចំការដូង គេចខ្លួនបានមួយយប់ ស្អែកឡេីងត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំកាលពីវេលាម៉ោង១១ នឹង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៤៧ ផ្លូវលេខ6A ក្នុងបុរីពិភពថ្មីចំការដូងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ  

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់នេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីខ្មែរពោះធំម្នាក់នឹងបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ (អ្នកទាំងពីរត្រូវប្តីប្រពន្ធ) ដោយចោទបុរសខាងលើថា បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ ហើយថែមទាំងវាយនឹងយកកាំបិតចាក់មកលើពួកខ្លួនបណ្តាលឲ្យរងរបួសរួចបានយកលុយចំនួន៣៥០០ដុល្លារគេចបាត់ កាលពីវេលាម៉ោង ២៣នឹង៣០នាទីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០  

សមត្ថកិច្ចបន្តថា ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ចសុំគោលការណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅឡោមព័ទ្ធផ្ទះមួយខ្នងក្នុងបូរីពិភពថ្មីចំការដូងនឹងបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានោះតែម្តង  

បច្ចប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖