ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីប្រកាសជ័យជម្នះក្នុងសង្គ្រាមប្រឆាំងកូវីដ១៩

ចែករំលែក៖

អូស្ត្រាលី៖ សង្គ្រាមប្រឆាំងកូវីដ១៩ នៅប្រទេសអូស្ត្រាលី ទទួលបានជ័យជម្នះស្ទើរតែទាំងស្រុង ដោយចំនួនអ្នកឆ្លង ធ្លាក់ចុះខ្លាំង។ ទាំងនោះគឺជារឿងល្អបំផុតសម្រាប់អូស្ត្រាលី ក្នុងការបើកទ្វារសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែអូស្ត្រាលីនៅតែប្រុងប្រយ័ត្នខ្ពស់ដោយសារតែ នៅជុំវិញពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ដល់ទៅជាង៣លាននាក់ហើយ។
សារព័ត៌មានABC news នៅថ្ងៃ ទី២៨ ខែមេសា បានផ្សាយថា៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី លោក Greg Hunt បានប្រកាសនៅថ្ងៃទី២៨ខែមេសាថា បើទោះបីយើងមិនទាន់ដើរដល់ ចំណុចចុងក្រោយក្នុងសង្គ្រាមប្រឆាំងកូវី ១៩ នៅអូស្ត្រាលី ប៉ុន្តែពេលនេះយើងអាចនិយាយថាទទួលបានជោគជ័យ ទាំងស្រុង ដោយការពារអាយុជីវិតពលរដ្ឋបានជាច្រើន។ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះអូស្ត្រាលីមានករណីឆ្លងកូវីដ១០០នាក់ប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៦៧២៧ នាក់ ក្នុងនោះមាន៨៣ភាគរយបានជាសះស្បើយ និងមានអ្នកស្លាប់តែ៨៥នាក់ប៉ុណ្ណោះ។
លោកGreg Huntបន្តទៀតថា សញ្ញាល្អបំផុតនោះគឺអូស្ត្រាលីគ្រប់គ្រង់បានការឆ្លងរាលដាល ដោយក្នុងរយៈពេល២៤ម៉ោង អូស្ត្រាលីរកឃើញអ្នកឆ្លងតែ១២នាក់ប៉ុណ្ណោះ។ មកទល់ពេលនេះអូស្ត្រាលីបានធ្វើតេស្តទៅលើពលរដ្ឋដល់ទៅជាង៥សែននាក់ ហើយការធ្វើតេស្តនៅតែបន្តពង្រីកថែមទៀត។
ដោយជោគជ័យខាងលើ មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋ New south Wales បានប្រកាសថា ចាប់ពីថ្ងៃទី១ខែឧសភា នឹងចាប់ផ្តើមលុបច្បាប់គម្លាត់សង្គម៕ធី រីណា


ចែករំលែក៖