ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់ដល់ថ្នាក់ វេជ្ជបណ្ឌិតអាមេរិកម្នាក់សម្រេចចិត្តសម្លាប់ខ្លួនឯង ក្នុងនាមជាអ្នកប្រយុទ្ធជាមួយ COVID-19

ចែករំលែក៖

អាមេរិក៖ ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចកើនឡើងដល់ច្រើនជាង៧៤,០០០នាក់ នៅខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមការព្យាករណ៍ទុកជាមុន របស់សាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
ខណៈនេះដែរ ឈានវេជ្ជបណ្ឌិតអាមេរិកម្នាក់ដែលបានជួយទីក្រុងញូយ៉កប្រយុទ្ធជាមួយ COVID-19 ទីបំផុតសម្រេចចិត្តសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ អាចជាសម្ពាធណា១ ប៉ៈពាល់អារម្មណ៍ការងារ អ្នកមិនចេះបញ្ជាជំនាញ។

បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ បានអោយដឹងថា៖ វេជ្ជបណ្ឌិតកំពូលម្នាក់ប្រចាំនៅទីក្រុងញូយ៉កស៊ីធីរបស់សហរដ្ឋអាមេរិក ដែលបានស្ថិតក្នុងសមរភូមិជួរមុខតទល់ជាមួយ ការរីករាលដាលនៃជំងឺ COVID-19 នោះ ទីបំផុតបានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយមិនច្បាស់ថាមកពីសម្ពាធនៃអ្វីៗដែលគាត់បាន ប្រឈមនៅឯមន្ទីរពេទ្យ ឬក៏យ៉ាងណាឡើយ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីលោកស្រីបានធ្វើអត្តឃាតខ្លួនឯង។
លោកស្រីវេជ្ជបណ្ឌិត Lorna Breen ដែលជាប្រធានផ្នែកវេជ្ជសាស្រ្តនៃនាយកដ្ឋានសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ New York-Presbyterian Allen Hospital ស្ថិតក្នុងសង្កាត់ Manhattan នៃទីក្រុងញូយ៉ក បានបាត់បង់ជីវិត ខណៈធ្ងន់ធ្ងរនៃមុខរបួស។
លោកស្រីបានស្លាប់នៅទីក្រុង Charlottesville នៃរដ្ឋ Virginia ជាទីដែលលោកស្រីបានស្នាក់នៅជាមួយគ្រួសារ បន្ទាប់ពីមន្ទីរពេទ្យលោកស្រីនៅញូយ៉ក អនុញ្ញាតឲ្យលោកស្រីសម្រាក។នេះបើឪពុកលោកស្រីបានប្រាប់ ថាកូនស្រីគាត់ពុំធ្លាប់មានប្រវត្តិជំងឺផ្លូវចិត្តអ្វីឡើយ។
លោកស្រី Lorna Breen ខ្លួនគាត់ ក៏បានឆ្លងជំងឺ COVID-19 ដែរ កំឡុងពេលលោកស្រីបំពេញការងារនៅមន្ទីរពេទ្យខាងលើ តែមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ ហើយលោកស្រីក៏បានត្រឡប់ទៅធ្វើការវិញ ក្រោយជាសះស្បើយនៅជាងមួយសប្តាហ៍ ក្រោយមក។ យ៉ាងណាមិញលោកស្រី Breen ក៏ត្រូវបានមន្ទីរពេទ្យសម្រេចឲ្យបន្តសម្រាកនៅផ្ទះថែមទៀត ហើយគ្រួសារលោកស្រីក៏បាននាំលោកស្រី ទៅស្នាក់នៅជាមួយគ្នានៅទីក្រុង Charlottesville។
ជារឿយៗលោកស្រីតែងបាន រៀបរាប់ប្រាប់ឪពុកគាត់ថា៖ ស្ថានភាពដែលលោកស្រីបានឆ្លងកាត់ ពេលធ្វើការនៅមន្ទីរពេទ្យក្នុងទីក្រុងញូយ៉ក ចំពោះមុខវិបត្តិ COVID-19 លំបាកពេកហើយ។
ចម្លែកនៅអាមេរិក ខណៈអ្នកជំងឺកូវីដ១៩ រាតត្បាតឈានដល់ពលរដ្ឋស្លាប់ជាង៥មុឺននាក់ បែជាលោកត្រាំប្រឹង បង្កើននយោបាយប្តឹងចិន ខ្វៈគិតពីគ្រោះថ្នាក់ដល់ពលរដ្ឋ ក្នុងនោះក្រុមគ្រូពេទ្យក៏ធ្វើបាតុកម្មញឹកញាប់ទាមទារ អោយមានសំភារៈ បរិក្ខា ពេទ្យ បើពេទ្យអត់មានសំភារៈការពារ ស្មើនឹងការធ្វើសង្គ្រាមគ្មានអាវុធ។ ចុងក្រោយ វេជ្ជបណ្ឌិតអាមេរិកម្នាក់សម្រេចចិត្តសម្លាប់ខ្លួនឯង ក្នុងនាមជាអ្នកប្រយុទ្ធជាមួយ COVID-19 ៕ ដោយ៖ សិលា


ចែករំលែក៖