ព័ត៌មានទាន់ហេតុការណ៍៖

ពៅ បញ្ញាពេជ្រ ទម្លាយរូបភាពដ៏កម្រព្រោះចង់ក្រោកឈរព្យាយាមហាត់ប្រាណទាំងឈឺចិត្តនិងរាងកាយ

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេល១៤ ឆ្នាំហើយដែលអតីតតារាចម្រពៅបញ្ញាពេជ្រ ស្ថិតនៅក្នុងពិការភាព និងអង្គុយនៅលើរទេះរុញ។ នាងបានទម្លាយនូវរូបភាពពីការខិតខំព្យាយាមហាត់ប្រាណទាំងឈឺចាប់ និងផ្ញើជីវិតរស់នៅព្យាបាលប្រទេសថៃព្រោះចង់ត្រឹមក្រោកឈរដូចមនុស្សទូទៅ។
ស្ទើមិនលស់ថ្ងៃទេ ពៅ បញ្ញាពេជ្រ បានធ្វើការផ្សាយផ្ទាល់(Live) លើបណ្តាញទំនាក់ទំនងសង្គមត្រឹមពាក់កណ្តាលខ្លួនដើម្បីលក់សម្លៀកបំពាក់គ្រឿងអលង្ការដែលនាងទិញពីផ្សារនៃប្រទេសថៃ លក់ដូរដើម្បីជួយទប់ទល់ជីវភាព។ នាងកម្រនឹងបង្ហាញសារឆ្លុះបញ្ចាំងពីអារម្មណ៍ និងបង្ហាញពីរូបរាងពិតប្រាប់មិត្ត និងអតិថិជនលើបណ្តាញសង្គមណាស់ ទើបតែថ្មីៗនេះនាងបានធ្វើឲ្យមនុស្សជាច្រើនអាណិតខ្លោចចិត្តត្បិតការបង្ហាញមុខ ដងខ្លួន និងប្រវត្តិនៃការព្យាយាមហាត់ប្រាណ ព្យាបាលរបួស និងផ្លូវចិត្តអស់ជាច្រើនឆ្នាំ។ បញ្ញាពេជ្រ បានភ្ជាប់សារខ្លីជាមួយរូបថតដែលមើលហើយអាណិតស្ទើស្រក់ទឹកភ្នែកនោះថា៖“តើមានបងប្អូនប៉ុន្មានអ្នកដែលបានមើលឡាយខ្ញុំដែលនិយាយអំពីការរស់នៅប្រទេសថៃ ហើយជួបរឿងរ៉ាវជាច្រើន ខ្ញុំធ្លាប់សន្យាថា នឹងបង្ហាញរូបខ្ញុំហាត់ប្រាណអោយឃើញ។ ពីមុនខ្ញុំដើរមិនបានមែន តែខ្ញុំអាច ហាត់បានច្រើនយ៉ាង !! តែដោយសាររឿងមួយមិនគួរអោយកើតសោះ គេធ្វើអោយខ្ញុំបាក់ឆ្អឹងជើង ដែលធ្វើអោយខ្ញុំមិនអាចហាត់បានច្រើនយ៉ាងដូចដើម ចង់ហាត់ឈរ ក៏ឈរមិនបាន ឈឺតែទ្រាំ គ្រាន់ចង់បង្ហាញពីជីវិតគឺបែបនេះ តែសម្រេចចិត្តថាមិនចងគំនុំ រឺកម្មពៀរនឹងអ្នកណាឡើយ គ្រប់យ៉ាងជារស់ជាតិជីវិតនាងខ្ញុំទំរាំបានមកលក់អនឡាញ”។
សារក្តុកក្តួលបង្កប់ដោយរយលានអត្ថន័យនៃភាពសោកសៅឈឺចាប់ ប៉ុន្តែនាងបានសុំត្រឹមក្តីសុខមួយប៉ុណ្ណោះ។ នាងទទួលបានសារលើកទឹកចិត្ត ដ៏ច្រើនសន្ធឹកសន្ធាប់ពីមិត្តក្នុងបណ្តាញសង្គម ឲ្យប្រឹងប្រែងតស៊ូទៅមុខទៀតព្រោះតែជីវិតមាន ក្តីសង្ឃឹមក៏មិនរលាយផងដែរ។ ក៏មានអ្នកគាំទ្រនាងជាច្រើនបានស្នើឲ្យនាងបង្ហាញមុខជាថ្មីលើកញ្ចក់ទូរទស្សន៍ ដូចគ្រាដែលនាងធ្លាប់លេចមុខលើវេទិការតន្ត្រីទូរទស្សន៍មួយចំនួនកាលពីអំឡុងឆ្នាំ២០១៧នោះ៕ដោយ៖វឌ្ឍនា


ចែករំលែក៖