ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់បែកដៃ១គ្រាប់សល់ពីសម័យសង្រ្គាមនៅក្បែររបងផ្ទះផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់បែកដៃ១គ្រាប់នៅក្បែររបងផ្ទះរបស់ខ្លួន ធ្វើឲ្យភ្ញាក់ផ្អើលនិងប្រញាប់រត់ទៅរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះទៅរក្សាទុករង់ចាំកម្ទេចចោល។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹក ថ្ងៃទី ២៩ខែ មេសាឆ្នាំ .2020 ស្ថិតនៅភូមបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅ វេលាម៉ោង ៨ព្រឹកថ្ងៃខែខាងលើនេះ មានប្រជាពលរដ្ឋឈ្មោះ ហេង វុទ្ធី ភេទ ប្រុស អាយុ 53 ឆ្នាំ រស់នៅភូមិ បុរីរដ្ឋបាល សង្កាត់ សំរោង ក្រុង សំរោង បានរាយការណ៍មក ការិល័យជំនាញ ថាបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១គ្រាប់(គ្រាប់បែកដៃ)នៅក្បែររបងផ្ទះ របស់គាត់។ ពេលទទួលបានព័ត៌មាននេះភ្លាមជំនាញយើងបានចុះទៅពិនិត្យ ហើយសន្និដ្ឋានថា ជាសំណល់គ្រឿងផ្ទុះបន្សល់ទុកពីសម័យសង្គ្រាម ជាប្រភេទគ្រាប់បែកដៃម៉ាក HGD-01 រួច យើងបានធ្វើការរឹបអូសយកទៅប្រគល់ជូន អង្គការ ហាឡូត្រាស្ត យកទៅកម្ទេចចោលដើម្បីបញ្ជៀសបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ៕ ដោយ៖ប៉ែន នួន


ចែករំលែក៖