ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនទឹកប្រាក់ផាកពិន័យពេលរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី ១ខែឧសភា នេះតទៅ

ចែករំលែក៖

ភ្នំពេញ៖ ចំនួនទឹកប្រាក់ផាកពិន័យពេលរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី ១ខែឧសភា ឆ្នាំ ២០២០តទៅ តាមអនុក្រឹតលេខ៣៩ អនក្រ.ប ក ចុះថ្ងៃទី១៧ខែមិនា ឆ្នាំ២០២០ បានបញ្ជាក់លម្អិតពីករណីល្មើសទាំងនោះរួមមាន៖
១-ចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្តសណ្តោងរុឺម៉ក និងម៉ូតូកង់បួន ក្នុងនោះ
-មិនពាក់មួកសុវត្ថិភាព ៦០០០០រៀល
-មិនគោរពភ្លើង និងផ្លាកសញ្ញាចរារចរណ៍ ១០ ០០០០រៀល
-ល្មើសក្នុងការបត់ ការវ៉ាជែង ១០ ០០០០រៀល
-ការដឹកលើសចំណុះ ១០ ០០០០រៀល
-ស្រវឹង ២៥ ០០០០រៀល ទៅ ១.០០០.០០០រៀល(តាមកម្រិតជាតិអាល់កុល)
-គ្មានផ្លាកលេខ ១២ ០០០០រៀល
-ទូរស័ព្ទពេលបើកបរ ៨០០០០រៀល(ប្រើបានតែខ្សែក្រវ៉ាត់សម្លេង)
២-ចំពោះយានយន្តធុនស្រាល និងយានយន្តធុនធ្ងន់
-ល្មើសល្បឿន ១២ ០០០០រៀល -៦២៥ ០០០រៀល (តាមល្បឿន+ប្រភេទយាន)
-ស្រវឹង ៤០ ០០០០រៀល ទៅ ៤ ០០០ ០០០ រៀល(កម្រិតអាល់កុល+ប្រភេទយាន)
-គ្មានប័ណ្ណបើកបរ ១២ ០០០០រៀល ទៅ ២៤ ០០០០០រៀល (តាមប្រភេទយាន)
-មិនគោរពភ្លើង និងផ្លាកសញ្ញាចរារចរណ៍ ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
-ល្មើសក្នុងការបត់ ការវ៉ាជែង ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
-មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ៧៥ ០០០រៀល ទៅ ១៥ ០០០០រៀល (តាមប្រភេទយាន)
-ការដឹកលើសចំណុះ ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
-គ្មានផ្លាកលេខ បណ្ណសំគាល់យាន ១.២០០ ០០០រៀល ទៅ ២.៤០០ ០០០រៀល (តាមប្រភេទយាន)
-ទូរស័ព្ទពេលបើកបរ ១២ ០០០០រៀល ទៅ ២២៥ ០០០រៀល (តាមប្រភេទយាន) ប្រើបានតែ ប្រើខ្សែរភ្ជាប់សម្លេង។
សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយស្មារតី ភ្ញាក់រលឹក និងទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ដោយ៖សុខ ខេមរា

 


ចែករំលែក៖