ភ្នំពេញ៖ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់តារាល្បីៗនៅក្នុងស្រុកមិនត្រឹមតែដើម្បីផ្សព្វផ្សាយសកម្មភាពការងារសិល្បៈ និងទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះទេ បច្ចុប្បន្នសិល្បករមួយចំនួនក៏ទទួលបានប្រាក់ចំណូលពីការផ្សព្វផ្សាយផលិតផលនានាផងដែរ។
ខាងក្រោមនេះគឺជាតារាចម្រៀងប្រុសស្រីល្បីឈ្មោះទាំង១០រូបដែលមានចំនួនអ្នកចុច Like និង Follow ច្រើនជាងគេ ដែលយើងនឹងរាប់ពីលេខ១០ថយក្រោយ៖
ទី១០គឺ.តារាចម្រៀង លោក ឆាយវិរះយុទ្ធ ។ គ្រាប់ពេជ្ររបស់ ផលិតកម្មសាន់ដេ រូបនេះមានចំនួនអ្នក Like គេហទំព័ររបស់លោកប្រមាណជាង ៦២ម៉ឺននាក់។
ទី០៩ គឺតារាចម្រៀង ខេមរៈ សិរីមន្ត៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏មានអ្នកគាំទ្រច្រើនគួរសមដែរគឺប្រមាណជាង៧១ម៉ឺននាក់ផងដែរ។
ទី០៨ គឺកញ្ញា រ៉េត ស៊ូហ្សាណា៖ តារាចម្រៀងវ័យក្មេងរូបនេះអាចដណ្តើមបានទីផ្សារខ្លាំងលើការងារសិល្បៈ ខណៈគេហទំព័រហ្វេសប៊ុក នាង មានអ្នកចុចLike ប្រមាណជាង៧៣ម៉ឺននាក់។
ទី០៧៖ គឺតារាចម្រៀង ខេម៖ តារារូបនេះមានអ្នកគាំត្រច្រើនមិនធម្មតាផងដែរ ដែលមានអ្នកចុច Like ច្រើនជាង៧៥ម៉ឺនាក់។
ទី០៦គឺតារាចម្រៀង ឆន សុវណ្ណរាជ៖ តារាចម្រៀងវ័យ៣៥ ឆ្នាំរូបនេះបន្តគ្រងតំណែងជាតារាចម្រៀងល្បីប្រចាំនៅកម្ពុជា និងមានអ្នកគាំទ្រច្រើនមិនធម្មតា ។ លោកមានអ្នកចុចLike លើកគេហទំព័រផ្លូវការរបស់ខ្លួនប្រមាណជាង៧៩ម៉ឺននាក់។
ទី០៥គឺតារាចម្រៀងចាស់វស្សាលោកព្រាប សុវត្តិ ។ តារាចម្រៀងដុះស្នឹមនៅផលិតកម្មហង្សមាសរូបនេះមានចំនួនអ្នក Like គេហទំព័រផ្លូវការហ្វេសប៊ុក រហូតដល់ ជាង៨០ម៉ឺននាក់។
ទី០៤ គឺតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី។ តារាស្រីស្រស់សោភា រូបនេះមានអ្នកគាំទ្រច្រើនបើធៀបនឹងតារាចម្រៀងប្រុសខាងលើ។ នាងមានចំនួនអ្នកចុចLike គេហទំព័រហ្វេសប៊ុកច្រើនរហូតដល់ជាង១លាននាក់។
ទី៣ គឺ តារាចម្រៀង ឱក សុគន្ធកញ្ញា ។ ឈរក្នុងតំណែងជាតារាស្រីលំដាប់ជួរមុខ តារាស្រីកូន១រូបនេះក្រសោបបានការងារសិល្បៈច្រើនរាប់មិនអស់។ នៅលើគេហទំព័រផ្លូវការរបស់នាងមានអ្នកចុចLike ច្រើនជាង២,២លាននាក់។
ទី២ គឺតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា។ តារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរូបនេះមានអ្នកចុច Like ច្រើនជាង៣លាននាក់។
ទី១ គឺតារាចម្រៀង មាស សុខសោភា៖ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះអាចគ្រងបានតំណែងកំពូលលើការចុចLike ពីអ្នកគាំទ្របានច្រើនសន្ធឹកសន្ធាប់គឺប្រមាណជិត៥លាននាក់រួចទៅហើយ ដែលធ្វើឲ្យនាងមិនមានអ្នកប្រជែង ខណៈការងារសិល្បៈរបស់តារាស្រីរូបនេះក៏មានច្រើនហូរហែផងដែរ៕ ដោយ វឌ្ឍនា