ភ្នំពេញ៖ បងប្អូនជនរួមជាតិ ទទួលបានសមិទ្ធិផលថ្មីស្ពានអាកាសក្បាលថ្នល់ ឡើងកំណោង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នឹងជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ កាន់តែមានសក្តានុពល រីកចម្រើនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា៖ ស្ពានអាកាសក្បាលថ្នល់ ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម ជាសមិទ្ធិផលថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
នឹងដាក់អោយប្រើប្រាស់ ជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹកតទៅ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅមុននេះបន្តិច នាវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ៕សុខ ខេមរា