ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុន ពិតជាបានទៅសម្រាកលម្ហែកាយនៅ Wonsan

ចែករំលែក៖

រូបភាពផ្កាយរណបចារកិច្ចអាមេរិក ថតបានរថភ្លើងសម្រាប់ដឹកមេដឹកនាំ គីម ជុងអ៊ុន ជាថ្មីម្តងទៀតនៅទីក្រុង ឆ្នេរសមុទ្រ Wonsan ដែលជាកន្លែងសម្រាប់លម្ហែកាយ របស់មេដឹកនាំ កូរ៉េខាងជើង។
គហទំព័រ 38 north មានឯកទេសតាមដានសកម្មភាពនៅកូរ៉េខាងជើង បានបង្ហោះរូបភាពថតពីផ្កាយរណប ឃើញរថភ្លើង ចតនៅទីក្រុង Wonsan ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមេសា ហើយក៏បាត់ពីទីនោះ។ កាលពីថ្ងៃទី២៩ខែមេសា ផ្កាយរណបក៏ថតបាន រថភ្លើងបង្ហាញវត្តមាននៅទីនោះម្តងទៀត។ ប៉ុន្តែសារព័ត៌មាន38 north មិនបានបញ្ជាក់ថា លោកគីម ជុងអ៊ុននៅទីនោះឡើយ។
កាលពីថ្ងៃទី២៩ខែមេសា គេហទំព័រ NK News ក៏បានផ្សព្វផ្សាយរូបភាពពីផ្កាយរណប ឃើញមាននាវាទេសចរណ៍ ដែលគីម ជុងអ៊ុនតែងតែប្រើប្រាស់សម្រាប់កម្សាន្ត នៅឆ្នេរសមុទ្រនោះដែរ ។ ចំណុចទាំងនោះហើយ ទើប មានការសន្និដ្ឋានថា លោកគីម ជុងអ៊ុនពិតជាបានទៅសម្រាកលម្ហែកាយនៅWonsan ។ កាលពីខែកក្កដា ឆ្នាំ២០១៩ គីមជុងអ៊ុន ក៏បានទៅកាន់ទីក្រុងWonsan ហើយផ្កាយរណបចារកម្មអាមេរិកក៏ថតបានដូចគ្នា។
កន្លងមកថ្មីៗក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានប្រកាសថា មិនមានអ្វីខុសប្រក្រតីនៅកូរ៉េខាងជើងឡើយ ហើយមេដឹកនាំ គីម ជុងអ៊ុន ក៏មិនមានបញ្ហាសុខភាពនោះដែរ៕ដោយ៖ធី រីណា


ចែករំលែក៖