ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សូមប្រកាសជូន ដំណឹងដល់សាធារណជនឲ្យដឹងថា៖ ស្ពានកំណោងថ្មីដែលតភ្ជាប់ជាមួយស្ពានអាកាសក្បាលថ្នល់ ត្រូវដាក់ឲ្យប្រើប្រាស់នៅវេលា ម៉ោង៨ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
ស្ពានអាកាសក្បាលថ្នល់ ឡើងពីទិស មហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះ នរោត្តម នឹងដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨៖០០ព្រឹកតទៅ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ដោយកំណើនប្រជាជន ក៏ដូចជាកំណើនមធ្យោបាយធ្វើដំណើរមានការកើនឡើង នេះជាការបញ្ជាក់របស់លោក ម៉េត មាសភក្តី៕ដោយ៖សំរិត