ព័ត៌មានទាន់ហេតុការណ៍៖

រឿងចតកង់បី​ ផ្ទុះហិង្សាយកដែកបំពង់ទីបវាយរបួសបែកក្បាលធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដែកបំពង់ទីបវាយជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ) នៅថ្ងៃទី 29 ខែមេសាឆ្នាំ 2020 វេលាម៉ោង 22:20 យប់នាទីចំណុចផ្លូវជាតិលេខ 5 ក្រុមទី1 ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

+ ជនរងគ្រោះឈ្មោះ ហ៊ុន សំអឿន ភេទប្រុស អាយុ 41 ឆ្នាំ មុខរបរ ប្រជាការពារសង្កាត់ឬស្សីកែវមានទីលំនៅផ្ទះលេខ920 ផ្លូវលេខ5ក្រុមទី5ភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ(រងរបួសបែកក្បាលធ្ងន់ធ្ងរ ) ។

+ ជនសង្ស័យឈ្មោះ សួន ភារម្យ ហៅ ម៉ាណូ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ531 ផ្លូវលំ ភូមិដីឥដ្ឋកោះផុស2 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ នៅល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា មុនពេលកើតហេតុជនបង្ករបានទៅផឹកសុីនៅបន្ទប់ផ្ទះជួលអ្នកស្គាល់គ្នាក្រុមទី៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ពេលចូលទៅផឹកនោះបានចតរឺម៉កកង់បីនៅផ្លូវចូលផ្ទះជួលដោយឃើញមានអ្នកចតរឺម៉កបាំងទ្វារចេញចូលជនរងគ្រោះដែលយាមនៅទីនោះបានអូសរឺម៉កយកមកទុកនៅជិតកន្លែងយាមកុំអោយទើសគេចេញចូល បន្ទាប់មកជនបង្ករចេញមករករឺម៉កមិនឃើញក៏ឆោឡោរករឿងអ្នកយាម រួចក៏ចូលទៅផឹកវិញ មួយសន្ទុះក្រោមជនបង្ករចេញមកម្តងទៀតមករករឿងអ្នកយាមដោយជេរប្រមាថរួចជិះរឺម៉កចេញទៅបាត់មួយសន្ទុះក៏ត្រឡប់មកវិញម្តងទៀតរករឿងអ្នកយាមជេរប្រមាថរួចហៅជនរងគ្រោះទៅវាយគ្នាថារួចជនបង្ករបានជិះរឺម៉កចេញទៅហើយជនរងគ្រោះជិះម៉ូតូតាមទៅដល់ចំណុចកើតហេតុជនបង្ករបានឈប់រឺម៉កទាញបំពង់ទីបចេញពីក្នុងរឺម៉កវាយទៅលើជនរងគ្រោះត្រូវចំក្បាលចំនួនបីទីបបែកពីរកន្លែងនិងពកពីក្រោយមួយកន្លែង ពេលនោះក៏កើតជាការវាយប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់សមត្ថកិច្ចទៅឃាត់យកមកប៉ុស្តិ៍ចំណែកជនរងគ្រោះរបួសធ្ងន់ធ្ងរពេកបានបញ្ជូនទៅពេទ្យសម្តចឪគីឡូម៉ែត្រលេខ៦រួចបញ្ជូនបន្តទៅពេទ្យកាល់ម៉ែត្រ។

ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ស រស្មី


ចែករំលែក៖