ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេនៅដើមខែ០៣​ សមត្ថកិច្ចទេីបចាប់ខ្លួនបាននៅចុងខែ០៤

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញស្រាវជ្រាវឃាត់ខ្លួនបានករណីលួចម៉ូតូ។
កាលពីវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី៣០មេសា ឆ្នាំ២០២០ នៅចំណុចក្នុងរោងចក្រកាត់ដេរហ្គ្រីប៉ូលី ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានអោយដឹងថាជនសង្ស័យឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក (មានសារធាតុញៀ) ។ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ខុម សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ខណះម្ចាស់ម៉ូតូទុកក្នុងរោងចក្រហើយកំពុងធ្វើការពេលនោះជនសង្ស័យបានលួចយកទៅបញ្ចាំបានលុយ៦០០ដុល្លាស៊ីចាយអស់។ម៉ូតូដែលបាត់នោះម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ មិនចាំស្លាកលេខហើយជនសង្ស័យបានធ្វើសក្មភាពលួចយកទៅកាលពីថ្ងៃទី១០-០៣-២០២០ វេលាម៉ោង០៧ និង៣០នាទី ។
បច្ចុប្បន្នសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការនិតិវិធីច្បាប់ ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖