ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ជាកូនដៃទូកនេសាទ ដែលធ្លាក់ទឹកសមុទ្របាត់ខ្លួន ពេលនេះបានរកឃើញហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សាកសពបុរសម្នាក់ជាកូនដៃទូកនេសាទអូសមងក្តាម​ម្នាក់ ដែលម្ចាស់ទូករាយការណ៍ប្រាប់សមត្ថកិច្ចថា បានធ្លាក់ទឹកចេញពីទូក ហើយបាត់ខ្លួនកាលពីព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២០ នៅជិតចំណុចថ្មជញ្ជាំង ភូមិព្រែកស្វាយ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ត្រូវបានគេរកឃើញហើយ នារសៀលថ្ងៃដដែល ក្រោយទូកអូសមឹកមួយគ្រឿង អូសជាប់សាកសពនៅក្នុងសមុទ្រ ចម្ងាយប្រហែលជាជាង៣០០ម៉ែត្រពីឆ្នេរ  ស្ថិតភូមិព្រែកស្វាយ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ សំ​ សុខចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កូនដៃទូកនេសាទ មានទីលំនៅភូមិទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
 សាកសពត្រូវបានរៀបចំដឹកយកមកដីគោគដេីម្បីបន្តធ្វេីការពិនិត្យកោសល្យវិច្ច័យដោយមន្រ្តីជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត។រួចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ឆ្លាម សមុទ្រ

ចែករំលែក៖