ខេត្តព្រះសីហនុ៖ ពលរដ្ឋចំនួន១៣នាក់ក្នុងនោះមានខ្លះមួយគ្រួសារតែម្តង បានពុលផ្សិត ក្រោយយកផ្សិតព្រៃធ្វើជាអាហារ ហើយជាតិពុលបានចាប់ផ្តើមធ្វើទុកនៅម៉ោងជិត១២យប់ថ្ងៃទី២៩.០៤. ២០២០ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចមូលដ្ឋានអោយដឹងថា ក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ មាន ស្ត្រីចំនួន៧នាក់រួមមាន ៖
១.ឈ្មោះ សាន់ ហុង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ,
២.ឈ្មោះ នន់ បឿន ភេទស្រីអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ,
៣.ឈ្មោះ ហុង ង៉ែង ភេទស្រីអាយុ២៥ ឆ្នាំជនជាតិខ្មែរ (កូនបង្កើត),
៤.ឈ្មោះហុង តុក ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ(កូនបង្កើត),
៥.ឈ្មោះ ប៉ប់ ភេទ ប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ (កូនប្រសារ),
៦.ឈ្មោះអែង សុខឃី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (កូនប្រសារ),
៧.ឈ្មោះជ័យ ង៉ោល ភេទស្រីអាយុ៣ឆ្នាំ( ចៅ),
៨.ឈ្មោះនូ ចៅគុន ភេទស្រីអាយុ៥ឆ្នាំ (ចៅ) ទាំង៨នាក់ត្រូវជា កូន និងចៅ ,
៩.ឈ្មោះ ឡូន ភេទស្រី ជនជាតិខ្មែរ,
១០.ឈ្មោះ ឧត្តម ភេទប្រុស ទាំងពីរនាក់ត្រូវជាម្តាយកូន,
១១. ឈ្មោះនន ឡឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ,
១២.ឈ្មោះ ផល ភេទស្រីជនជាតិខ្មែរ និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ ។
ជនរងគ្រោះទាំង១៣ នាក់ បាន ហូបផ្សិត ដែលបានទៅដក នៅចំណុចច្រាំង ក្រហម ហើយយកមកធ្វើម្ហូប ទើបបណ្តាល អោយពុល ក្រោយមកបានដឹកទៅយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។
បើតាមគ្រូពេទ្យប្រាប់ថា គិតមកត្រឹមព្រលប់ថ្ងៃ៣០មេសានេះ មិនមានអ្នករងគ្រោះដល់អាយុជីវិ តទេ បច្ចុប្បន្នគ្រូពេទ្យកំពុងជួ យសង្គ្រោះ៕ឆ្លាម សមុទ្រ