ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច​

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពាវសូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច​ ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។

សម្តេចបន្តថា៖ ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បេីយច្រេីនស្ទេីរអស់ហេីយក្តី​ ហេីយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ​ ក៏សូមបងប្អូនប្រជាលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ដោយប្រេីម៉ាស​ ទឹកអាល់កុល​ និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរី​ផ្សេងៗអោយបានជាប្រចាំ។

ស្របពេលនឹងការបង្កេីនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត​ សូមបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត​ ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងរាល់ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រេីនជាងជំងឺឆ្លងកូវីវីដ​១៩​ ទៅទៀត។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ និងមានសុវត្ថិភាពក្នុងការធ្វេីដំណេីរនៅគ្រប់ទីកន្លែងទូទាំងប្រទេស​។

អរគុណសន្តិភាព


ចែករំលែក៖