ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសមួយគ្រឿង បុកម៉ូតូរ៉ឺម៉កបណ្ដាលឲ្យរបួសធ្ងន់ស្រាលមួយគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន នាក់បានរងរបួសធ្ងន់ស្រាលដោយដេករណូករណែលពេញផ្លូវខណះដែលពួកគាត់រៀបចំបន្លែលើកដាក់រ៉ឺម៉ក បើកចេញទៅផ្ទះក៏ត្រូវរថយន្តឡិចសុីសមួយគ្រឿងមិនចាំស្លាកលេខបុកពីក្រោយពេញទំហឹងរួចព្យាយាមបើករត់គេចខ្លួនបាត់

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១០និង ៤០នាទីយប់ថ្ងៃទី ខែឧសភា ឆ្នាំ ២០២០ នៅចំណុចមុខផ្សារដើមអំពិល តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេុគេឃើញស្ត្រីក្មេងចាស់ប្រុសស្រីមួយគ្រួសារចំនួន នាក់ បានរៀបចំលើកបន្លែដែលពួកគាត់លក់ដូរនៅមុខផ្សាររៀងរាល់ថ្ងៃដាក់លើរ៉ឺម៉ក លុះដល់ម៉ោងកើតហេតុខាងលើ ក៏នាំគ្នាឡើងជិះរ៉ឺម៉កបើកចេញបានបន្តិច ស្រាប់តែរថយន្តបង្កមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស មិនចាំស្លាកលេខ បានបើកមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះលើរ៉ឺម៉កធ្លាក់ពីលើដេកដួលពេញផ្លូវរងរបួសធ្ងន់ស្រាលតែម្តង ភ្លាមនោះរថយន្តសាមុយបានមកដល់កន្លែងកើតហេតុដឹកយកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងរួចយករ៉ឺម៉កទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌសែនសុខរងចាំទុកប្រគល់ជូនម្ចាស់វិញ ចំណែកឯរថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖