ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ បដិសេធឆ្លើយបំភ្លឺ ក្រោយលោកគីម ជុងអ៊ុនបង្ហាញវត្តមាន

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានវិភាគអ្វីឡើយជុំវិញការបង្ហាញវត្តមានជាថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្រោយរយៈពេល២០ថ្ងៃមិនបានបង្ហាញមុខជាសាធារណៈ។
នៅក្នុងសន្និសីទកាសែត ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា«ខ្ញុំមិនចង់លើកឡើងពីបញ្ហា កូរ៉េខាងជើងនោះឡើយ ខ្ញុំនឹងនិយាយរឿងនេះនៅពេលសមស្របណាមួយ»។ កន្លងមក លោកត្រាំ បានបញ្ជាក់ថា លោកបានដឹងច្បាស់ពីស្ថានភាព របស់មេដឹកនាំគីម ជុងអ៊ុន។
ការបង្ហាញខ្លួនជាថ្មីរបស់ មេដឹកនាំ គីម ជុងអ៊ុន បានបញ្ចប់ការមន្ទិលសង្ស័យទាំងឡាយជុំវិញ រូប លោក ដោយខ្លះថាលោកឈឺ ត្រូវវះកាត់បេះដូង ខ្លះទៀតថាលោកទៅសម្រាកលម្ហែកាយនៅទីក្រុង Wonsan ។ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវបានបញ្ជប់នៅពេលនេះ ដោយលោកបានបង្ហាញវត្តមានក្នុងពិធីកាត់ខ្សែបូសម្ពោធរោងចក្រផលិតជីកសិកម្ម។
អញ្ជើញចូលរួមនៅក្នុងពិធីដ៏សំខាន់នោះដែរ មានប្អូនស្រីរបស់លោកគីម ជុងអ៊ុន គឺលោកស្រី Kim Yo Jong ដែលកន្លងមកមានព័ត៌មានថាជាអ្នកស្នងតំណែងគីម ជុងអ៊ុន ដែលធ្លាក់ខ្លួនឈឺធ្ងន់នោះ ។ ក្រៅពីនេះក៏មានមន្ត្រី ជាន់ខ្ពស់ជាច្រើន ក្នុងថ្នាក់ដឹកនាំ មានលោក Park Pong-ju និងនាយករដ្ឋមន្ត្រី Kim Jae-ryong៕ដោយ៖ធី រីណា


ចែករំលែក៖