ព័ត៌មានទាន់ហេតុការណ៍៖

លោក សែន សំណាង (SEN SAMNANG) ..(ថម)កម្ពុជា ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ អ្នកជាបេះដូងរបស់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកជារៀងរហូត

ចែករំលែក៖

ភ្នំពេញ៖ លោក អូប្រាយអិន ហ្សក អាឡិន (OBRIEN GEORGE ALLEN) ជនជាតិអាមេរិក បន្ទាប់ពីដោយក្តីអាណិតស្រឡាញ់ និងសណ្តោសដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ថម “ O’BRIEN GEORGE ALLEN “ ដែលមានសញ្ជាតិអាមេរិកាំងមកពីរដ្ឋ Tennessee, USA ត្រូវបានសម្តេចប្រមុខដឹកនាំស្នើសុំព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរទៅព្រះមហាក្សត្រកម្ពុជាជូនលោក នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ដែលបានប្តូរឈ្មោះជាផ្លូវការថា “សែន សំណាង” “Sen Samnang”។ ចាប់ពីពេលនេះតទៅ លោក សែន សំណាង មានសិទ្ធិរស់នៅប្រកបរបរទទួលទានទិញដូរអចលនទ្រព្យដូចពលរដ្ឋខ្មែរទូទៅនៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព និងគោរពស្រឡាញ់ការដឹកនាំរបស់ សម្តេចតេជោ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ​និងសូមចូលរួមអបអរសាទរចំពោះលោក សែន សំណាង ដែលបានក្លាយជាសញ្ជាតិកម្ពុជា ពិតជាមហាសំណាង ជាន់លើសំណាងមែន តាមរយៈថ្នាក់ដឹកនាំប្រទេសកម្ពុជាមានចិត្តមេត្តាធម៌។
លោក អូប្រាយអិន ហ្សក អាឡិន (OBRIEN GEORGE ALLEN) មានឈ្មោះក្នុងសញ្ជាតិកម្ពុជា (សែន សំណង) បានថ្លែងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំស្រឡាញ់អ្នក និងស្រឡាញ់ប្រទេសរបស់អ្នកជារៀងរហូត៕ដោយ៖សុខ ខេមរា


ចែករំលែក៖