កាលពីថ្ងៃទី១ ខែឧសភា (ពេលវេលាអាមេរិក) ពលរដ្ឋជាច្រើន បានប្រមូលផ្តុំគ្នានៅតំបន់ឆ្នេរសមុទ្រ Huntington Beach ធ្វើបាតុកម្មប្រឆាំងនិងច្បាប់ «Stay at home » របស់អភិបាលរដ្ឋ Gavin Newsom ។
ក្រុមបាតុករបានលើកឡើងថា «ចំពោះអ្នកមានសុខភាពមិនល្អ ការស្នាក់នៅក្នុងផ្ទះជារឿងសមហេតុផល ចំណែកមនុស្សផ្សេងទៀតដែលមានសុខភាពល្អ រដ្ឋាភិបាលគួតែឲ្យពួកគាត់បានរស់នៅដោយសេរីភាព។ការបិទទ្វារ ក្រុមហ៊ុន បិទទ្វារកន្លែងកម្សាន្ត …គឺជាការបិទទ្វារជីវិតរបស់ពួកខ្ញុំ»។
ក្រុមបាតុករអាមេរិកបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយបានលើកស្លាកបដាប្រឆាំងនិងច្បាប់ហាមប្រាមរបស់អភិបាលរដ្ឋ Gaven Newsom ។ ក្រុមបាតុករស្រែកខ្លាំងៗថា បើកទ្វារកាលីហ្វញ៉ា! បើកកាលីហ្វញ៉ា!។
ក្រុមបាតុករប្រមូលផ្តុំនៅទីនោះដោយសារតែ លោក Newsom បានស្នើឲ្យបិទឆ្នេរសមុទ្រខាងលើខ្លាចឆ្លងកូវីដ១៩ ក្រោយពេលមានពលរដ្ឋទៅទីនោះកាន់តែច្រើនមិនគោរពច្បាប់គម្លាត់សង្គម។ ជាមួយគ្នានេះ លោក Gavin Newsom បានសន្យាជាមួយក្រុមបាតុករ ថានឹងបើកទ្វារ ផ្តាល់សិទ្ធិសេរីភាពដល់ពលរដ្ឋក្នុងពេលឆាប់ៗ តែពលរដ្ឋត្រូវតែមានការអត់ធ្មត់។ដោយ៖ម្លិះ